រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើលិខិតអបអរសាទរ និងគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk University) ដ៏ល្បីមួយនៅប្រទេសថៃ

ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយមន្រ្តីរាជការ ថ្នាក់ដឹកនាំទាំងអស់ សូមគោរពជូនពរ និង​ អបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន កុ្នងឱកាសដែលសម្ដេច ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក (Krirk University) ដ៏ល្បីមួយនៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ។