អង្គការសហប្រជាជាតិចាត់ទុកថាព្យុះឈ្មោះអ៊ីដាយគឺជាព្យុះដ៏អាក្រក់បំផុតដែលបោកបក់មកលើអឌ្ឍគោលខាងត្បូង​

អង្គការសហប្រជាជាតិ៖ ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្យល់ព្យុះឈ្មោះអ៊ីដាយគឺជាមហន្តរាយបង្កឡើងដោយអាកាសធាតុដ៏អាក្រក់បំផុត នៅអឌ្ឍគោលខាងត្បូងនៃផែនដីដោយក្នុងនោះប្រទេសម៉ូហ្សំប៊ិចទទួលរងគ្រោះខ្លាំងជាងគេបំផុត ។​

ព្យុះអ៊ីដាយបានបោកបក់មកលើប្រទេសម៉ូហ្សំប៊ិច ប្រទេសម៉ាឡាវី និងប្រទេសហ្សីមបាវ៉េកាលពីចុងសប្តាហ៍មុន បង្កវិនាសកម្មយ៉ាងធំធេង ក្នុងនោះមានមនុស្សចំនួនជាង ៣៥០ បានស្លាប់រាប់រយនាក់ទៀតកំពុងបាត់ខ្លួន ហើយលំនៅដ្ឋានរាប់រយពាន់ខ្នង ត្រូវបំផ្លាញ ។

ប្រធានាធិបតីរបស់ប្រទេស​ម៉ូហ្សំប៊ិច បាននិយាយថា ចំនួនអ្នកស្លាប់គិតមកដល់ថ្ងៃអង្គារនេះគឺកើនលើស ២០០ នាក់ហើយ ។ គាត់បាននិយាយទៀតថា​ចំនួនអ្នកស្លាប់អាចឡើងដល់ ១០០០ នាក់ ។

អត្ថបទ ឆាយ វីកាល
ប្រភព អាអេហ្វប៉េ (២០.០៣.១៩)