ខ្មាន់កំាភ្លើងដែលបាញ់ប្រហារក្នុងប្រទេសនូវ៉ែលហ្សេឡង់គ្រោងនឹងធ្វើការបាញ់ប្រហារមួយលើកទៀត

នូវ៉ែលហ្សេឡង់៖ តាមព័ត៌មានរបស់ទូរទស្សន៍បរទេស ដែលបានស្រង់សម្តីរបស់មន្រ្តីប៉ូលីសបានឲ្យដឹងថាជនជាឃាតករបាញ់ប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុននៅក្នុងវិហារសាសនាឥស្លាមក្នុងប្រទេសនូវ៉ែលហ្សេឡង់ទំនងជាចេញដំណើរទៅធ្វើការបាញ់ប្រហារជាលើកទីបី ទៀតមុនពេលត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ខ្លួនបាន ។

មនុស្សចំនួន​ ៥០ នាក់ត្រូវបានបាញ់សម្លាប់ នោះពេលដែលជនជាឃាតករអាយុ ២៨ ឆ្នំាម្នាក់បានចូលទៅបាញ់ហ្វូងមនុស្សដែលកំពុងសូត្រធម៌ក្នុងព្រះវិហារឥស្លាមពីរកន្លែងក្នុងទីក្រុងក្រាយឆឺដ ប្រទេសនូវ៉ែលហ្សេឡង់ ។

មន្រ្តីប៉ូលីសប្រទេសនូវ៉ែលហ្សេឡង់ បាននិយាយថា ជាភ័ព្វសំណាងល្អដែលប៉ូលីសបានឃាត់ឃាតករបាន មុនពេលដែលឃាតករនោះបម្រុងចាកចេញទៅធ្វើការបាញ់ប្រហារនៅក្នុងព្រះវិហារសាសនាទី បី ទៀត ។នាយករដ្ឋមន្រ្តីប្រទេសនូវ៉ែលហ្សេឡង់ លោកស្រី យ៉ាស៊ីនដា អាដើនបានធ្វើដំណើរទៅកាន់ទីក្រុងក្រាយឆឺដ នៅថ្ងៃពុធនេះ
ដើម្បីចូលរូមមរណៈទុក្ខជាមួយក្រុមគ្រួសារអ្នកដែលបានស្លាប់ ។​

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (២០.០៣.១៩)