ការវាយប្រហារតាមអាកាសរបស់យោធាអាមេរិកប្រឆំាងនឹងក្រុមភេរវករក្នុងប្រទេសសូម៉ាលីបានសម្លាប់ជនស៊ីវិល​

សូម៉ាលី៖ យោងតាមរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាការវាយប្រហារតាមអាកាសរបស់យោធាអាមេរិកប្រឆំាងនឹងក្រុមភេរវករក្នុងប្រទេសសូម៉ាលីបានសម្លាប់ជនស៊ីវិលអស់ចំនួន ១៤ នាក់ និងរបួស ៨ នាក់ ទោះជាយោធាអាមេរិកបានអះអាងថាការវាយប្រហាររបស់ខ្លួន មិនបានបង្កឲ្យបាត់បង់អាយុជីវិតជនស៊ីវិល ក៏ដោយ ។

របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បានឲ្យដឹងថាប្រតិបត្តិការរបស់ទ័ពអាកាសអាមេរិកនេះ អាចរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិនិងអាចជាឧក្រិដ្ឋកម្មសង្គ្រាម ។អង្គការលើកលែងទោសអន្តរជាតិបានស៊ើបអង្កេតពីការវាយប្រហារតាមអាកាសរបស់ទ័ពអាមេរិកប្រឆំាងនឹងក្រុមអាល់ សាបាអាបដែលកំពុងកាន់កាប់តំបន់មួយចំនួនក្នុងប្រទេសសូម៉ាលី ក្នុងចន្លោះពេលពីឆ្នំា​ ២០១៧ ដល់ ២០១៩ ។

របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បានបញ្ជាក់ថាការវាយប្រហារក្នុងចន្លោះពេលនោះ គឺគ្រាន់តែមួយផ្នែកតូចនៃការវាយប្រហារតាមអាកាសចំនួនជាង ១០០ លើក ដែលយោធាអាមេរិក បានធ្វើឡើងអស់កាលជាច្រើនឆ្នំាមកហើយ ។​

 

អត្ថបទ ឆាយ វីកាល

ប្រភព អេប៊ីស៊ី (២០.០៣.១៩)