សមាជិកអចិន្ត្រៃយ៍ សសយក​ និង មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានផ្តល់រង្វាន់ជ័យលាភីលេខ៣ ជូនសិស្សឆ្នើមថ្នាក់ជាតិផ្នែក អំណានអត្ថបទ

កំពង់ចាម៖​ ព្រឹក ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច ព.ស ២៥៦២​ត្រូវ​និងថ្ងៃ១៩ ខែមិនាឆ្នាំ២០១៩ លោក ជិន ហ៊ុំ សមាជិកអចិន្ត្រៃយ៍ សសយក ខេត្ត បានដឹកនាំ សសយក ខេត្ត សហការជាមួយលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និស្សិតសាកលវិទ្យាល័យ រៀបចំពិធីអបអរសាទេរ និង ផ្តល់រង្វាន់ជ័យលាភីលេខ ៣ ទូទាំងប្រទេស ជូនកុមារី សាន មុន្នីរ័ត្ន សិស្សឆ្នើមថ្នាក់ជាតិផែ្នកអំណានអត្ថបទរៀនថ្នាក់ទី ៦ នៅវិទ្យាល័យ ហ៊ុន សែន អនុវត្ត ក្រុងកំពង់ចាម ។ ពិធីនេះរៀបចំនៅឯសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ។

នាឧកាសនោះពួកគេបានចែករំលែកចំណេះដឹងពីគ្នាទៅវិញទៅមកជាមួយដមិត្តភក្តិ និងសិស្សច្បង និងនិស្សិតសាកលវិទ្យាល័យប្រមាណ ១០០នាក់ ដែលបានចូលរួម ។ ពួកគេឆ្លាតៗណាស់ ។ ពួកគេ(មិត្តភក្តិថ្នាក់ទី ៦) រៀបចំសម្របសម្រួលកម្មវិធី និងចាត់តាំងកម្មវិធីដោយខ្លួនគេ៕