លីបង់បានក្លាយជាប្រទេសចុះខ្សោយបន្ទាប់ពីវបត្តិស៊ីរី  

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា   ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា លោកស្រី  Mirelle Girard តំណាងទីភ្នាក់ងារជនភៀសខ្លួន អ.ស.ប ( UNHCR ) ក្នុងប្រទេសលីបង់បាននិយាយពីថ្ងៃចន្ទថា ប្រទេសលីបង់បានក្លាយទៅជាចុះ ខ្សោយយ៉ាងខ្លាំងបន្ទាប់ពីធ្វើជាម្ចាស់ផ្ទះ ជនភៀសខ្លួនស៊ីរីមួយចំនួនធំទោះបីជាមានការគាំទ្ររបស់សហ គមន៍អន្តរជាតិដោយ ។

Elnashra ជាកាសែតឯករាជ្យអនឡាញមួយបានដកស្រង់សម្តីលោកស្រី Girard ដែលនិយាយថា សេដ្ឋកិច្ចលីបង់ត្រូវបានប៉ះទង្គិចយ៉ាងខ្លាំង ដោយវិបត្តិនេះនឹងមានអារម្មណ៍មួយដែលថា ប្រទេសលីបង់ ស្ថិតនៅលើគែមនៃការដួលរលំ ។ ប្រទេសណាមួយដែលប្រឈមមុខ នឹងវិបត្តិដ៏ធំមួយបែបនេះ តាមធម្មតានឹងទទួលរងទុក្ខយ៉ាងខ្លាំង ។

ការកត់សម្គាល់របស់លោកស្រី Girard  ធ្វើឡើងក្នុងអំឡុងសន្និសីទមួយដែលធ្វើនៅក្រុងបៃរុត ដើម្បីធ្វើការពិភាក្សាគ្នាពីការវិលត្រឡប់នៃជនភៀសខ្លួន ព្រមទាំងស្ថានភាពរបស់ពួកគេនៅក្នុងប្រទេសលីបង់ ។

លោកស្រី Girard  បាននិយាយថា ប្រទេសលីបង់នៅតែចុះខ្សោយនៅឡើយ ទោះបីជាមានការផ្តល់ប្រាក់ដែលខ្លួនបានទទួលពីសហគមន៍អន្តរជាតិ ដើម្បីធ្វើជាម្ចាស់ផ្ទះពួកជនភៀសខ្លួនស៊ីរីក្នុង អំឡុងពីរបីឆ្នាំកន្លងទៅនេះក៏ដោយ ។

លោកស្រីបាននិយាយថា ប្រទេសលីបង់មានសមត្ថភាពដោះ ស្រាយបាននូវតម្រូវការខ្លះរបស់ជនភៀសខ្លួន ប៉ុន្តែមួយភាគបីនៃគ្រួសាររបស់ជនភៀសខ្លួនស៊ីរីនៅតែស្ថិតនៅក្រោមខ្សែបន្ទាប់នៃភាពក្រីក្រនៅឡើយ ដោយមានមួយភាគបីនៃកុមារនិង៨០ភាគរយ នៃជនពេញវ័យអសមត្ថភាពដោយមិនបានទទួលការអប់រំ ។

លោកស្រី Girard  បាននិយាយថា អង្គការផ្តល់ជំនួសនឹងបន្តគាំទ្រដល់សហគមន៍ ដែលធ្វើជាម្ចាស់ផ្ទះ ដើម្បីកាត់បន្ថយឥទ្ធិពលជាអវិជ្ជមាននៃជនភៀសខ្លួនស៊ីរី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )