លោក ពូទីន បញ្ជាក់សារជាថ្មីអំពីអ្វីដែលលោកចងចាំនៅពេលការធ្វើ​សេចក្តី សម្រេចចិត្ត​ចំពោះការវិលត្រឡប់របស់ពលរដ្ឋគ្រីមៀរទៅកាន់រុស្ស៊ីវិញ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានរំលឹកពីការពិចារណាមួយចំនួនថា លោក បានចងចាំនៅក្នុងចិត្តរបស់លោក​នៅពេលដែលលោកបានចុះហត្ថលេខារបស់លោក ​ទៅ​លើកិច្ចព្រមព្រៀងមួយ ស្តីអំពីការជួបគ្នាឡើងវិញ​របស់ពលរដ្ឋគ្រីមៀរ និងទីក្រុង​ Simferopol ជាមួយរុស្ស៊ី​។

លោកបាននិយាយនៅក្នុង​កិច្ចប្រជុំមួយជាមួយតំណាងមកពីសាធារណៈរដ្ឋគ្រីមៀរ និង​ទីក្រុង Simferopol កាលពីថ្ងៃចន្ទថា ខ្ញុំនឹងបំបែកនូវការសម្ងាត់បន្តិចម្តងៗសម្រាប់អ្នក។ អស់​រយៈពេលជាច្រើនឆ្នាំមកហើយ ខ្ញុំតែងតែឈប់គិត​ពីការសម្រេចចិត្តធ្វើយ៉ាងណា ក្នុងវិស័យ​នេះ ឬនៅពេលដែលអ្នកសម្រេចចិត្តជ្រើសរើស​ផលប្រយោជន៍រយៈពេលវែងរបស់ជាតិ​ ហើយ​ហាម​ប៉ះពាល់ជាអវិជ្ជមានមកលើខ្លួនឯង ​ឬមនុស្សមួយចំនួនទៀត​ដែលនៅក្បែរអ្នក ដែល​ចំណុចទាំងអស់នេះហើយ​ត្រូវបានគេមើលឃើញនៅត្រង់ចំណុចខាងលើនេះ គឺជាអ្វីដែល​បាន​កើតឡើងក្នុងករណីពិសេសបែបនេះ។

លោក ពូទីន បាននិយាយថា នៅរដូវរងាកាលពីឆ្នាំ២០១៤​ គឺជាព្រឹត្តិការណ៍ថ្មីមួយ​នៅ​ក្នុងប្រវត្តិសាស្រ្តរុស្ស៊ី​ ពីព្រោះបានបង្ហាញដល់ខ្លួនយើងនិងពិភពលោកទាំងមូល​ថា ប្រទេស​រុស្ស៊ី​មានសមត្ថភាពការពារខ្លួនឯង និងផលប្រយោជន៍របស់វា ។

លោកបានសន្និដ្ឋានថា​ យើងបានដំណើរការពីចំណាប់អារម្មណ៍របស់​ប្រជាជន​របស់​យើង។​ ដែលនេះគឺជាគោលការណ៍ជាមូលដ្ឋាន៕

( ប្រភព TASS: បកប្រែដោយលោក មាស សំអុល  )