បេសកជន​អាម៉េរិក​ នឹងធ្វើទស្សនកិច្ច​នៅអង់គ្លេស ដើម្បីជំរុញការធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា តំណាងពិសេសអាម៉េរិកទទួលបន្ទុក​កូរ៉េខាងជើង​លោក ស្តេបហ្វាន ប៊ីហ្កាន​ នឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសនាសប្តាហ៍​នេះ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិនៅអឺរ៉ុប ស្តីអំពីការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​នៅកូរ៉េ​ខាងជើង។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ប៊ីហ្កាន​ គ្រោងនឹងធ្វើដំណើរ​ទៅកាន់ទីក្រុងឡុងដ៍ នាថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នា​ពីកិច្ចខិតខំប្រឹងប្រែងដែលបាន​សម្រប​សម្រួល​ក្នុងការធ្វើឱ្យប្រសើរឡើងក្នុងការបញ្ចប់​ការធ្វើមិនមាននុយក្លេអ៊ែរ ដែលបានត្រួត​ពិនិត្យ​មើល​ដោយពេញលេញ​របស់ប្រទេសកូរ៉េខាងជើង ជាមួយសមភាគីអង់គ្លេស បារាំង និង អាល្លឺម៉ង់​។

បេសកជនរូបនេះ បានទទួលបន្ទុកកិច្ចការសម្របសម្រួល ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយ​ទីក្រុងព្យុងយ៉ាង​ខណៈដែលអាម៉េរិក​ស្វះស្វែងរក ដើម្បីរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់​របបមួយនេះ ក្នុងប្តូរទៅនឹងការលើកលែងការដាក់ទណ្ឌកម្មនានានោះ។

បន្ទាប់ពីការបរាជ័យនៃកិច្ចប្រជុំកំពូលកាលពីខែកន្លងទៅនេះ រវាងប្រធានាធិបតី​អាម៉េរិក​​លោក ដូណាល់ ត្រាំ​ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ​នោះ ទីក្រុង​វ៉ាស៊ីងតោនបាន​រំលេចឡើងដើម្បីបង្កើតកិច្ចខិតខំប្រឹងប្រែងនានា ​ក្នុងការពង្រឹងការដាក់​ទណ្ឌកម្ម ជាសកល​ទៅលើទីក្រុងព្យុងយ៉ាង​ឱ្យបន្ត អនុវត្តន៍។

លោក ប៊ីហ្កាន បានធ្វើដំណើរទៅកាន់ទីក្រុងញ៉ូវយក កាលពីសប្តាហ៍កន្លងទៅ​ ដើម្បី​ថ្លែង​ទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ ​អ.ស.ប​ ស្តីពីការអនុវត្តការដាក់ទណ្ឌកម្ម និងកិច្ច​ប្រជុំ​កំពូលនៅទេសវៀតណាមកន្លងមកនោះ៕

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល )