ប៉ូលីសហូឡង់ចាប់ខ្លួនជនសង្ស័យវាយប្រហារតាមរថភ្លើងបន្ទាប់ពីមានការតាមប្រមាញ់យ៉ាងធំ

ហូឡង់៖ ប៉ូលិសហូឡង់កាលពីថ្ងៃចន្ទបានចាប់ខ្លួនជនសង្ស័យជាជនជាតិទួរគីម្នាក់ពីបទបាញ់ប្រហារលើរថភ្លើង​មួយនៅក្រុងអ៊ូត្រិច ដែលបានបណ្តាលឱ្យមនុស្ស 3 នាក់ស្លាប់ ដោយមន្រ្តីប៉ូលិសបាននិយាយថាអាចជាការវាយប្រហារភេរវកម្ម។

បន្ទាប់មកប៉ូលីសបានតាមប្រម៉ាញ់ចាប់ខ្លួនបុរសម្នាក់មានឈ្មោះតានីស ​ អាយុ ៣៧ ឆ្នាំព្រមទាំងបានបញ្ចេញរូបថតរបស់ជនសង្ស័យហើយបានព្រមានដល់សាធារណជនឲ្យប្រុងប្រយ័ត្នចំពោះបុគ្គលនោះបន្ទាប់ពីជនសង្ស័យធ្វើការវាយប្រហារមនុស្សប្រាំនាក់ផ្សេងទៀតឲ្យរងរបួស។

វិហារអ៊ីស្លាមនិងសាលារៀនត្រូវបានបិទទ្វារនៅក្នុងទីក្រុងធំបំផុតទីបួនរបស់ប្រទេសហុឡង់ដ៍បន្ទាប់ពីមានការបង្ហូរឈាមមុនពេលមន្រ្តីប្រដាប់អាវុធបានព័ទ្ធជុំវិញអាគារមួយដើម្បីចាប់ខ្លួនជនឧក្រិទ្ធ។អាជ្ញាធរហូឡង់បាននិយាយថាពួកគេនៅតែកំពុងស៊ើបអង្កេតនូវហេតុការភេរវកម្មមួយនេះ។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៩.០៣.១៩)