ប្រទេសហ្វីលីពីននៅតែស្ថិតក្នុងការត្រួតពិនិត្យបើទោះបីជាដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិក៏ដោយ

ហ្វីលីពីន៖ ព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិបាននិយាយកាលពីថ្ងៃចន្ទថាការត្រួតពិនិត្យទៅលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលបានប្រព្រឹត្ត នៅក្នុងប្រទេសហ្វីលីពីននឹងនៅតែបន្តថ្វីបើប្រទេសហ្វីលីពីនបានដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិក៏ដោយ។

ការដកខ្លួនរបស់ហ្វីលីពីនពីតុលាការក្រុងឡាអេត្រូវបានរៀបចំជាផ្លូវការកាលពីថ្ងៃអាទិត្យនេះ ។
ព្រះរាជអាជ្ញាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាតុលាការព្រហ្មទណ្ឌអន្តរជាតិនៅតែបន្តយុត្តាធិការលើឧក្រិដ្ឋកម្មដែលអាចកើតមានក្នុងកំឡុងពេលដែលប្រទេសនេះជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ​។

ព្រះរាជអាជ្ញាបាននិងកំពុងពិនិត្យមើលថាតើការសម្លាប់ក្រៅប្រព័ន្ធតុលាការរាប់ពាន់នាក់ដែលត្រូវបានចោទប្រកាន់ក្នុងអំឡុងពេលបង្ក្រាបគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន ​អាចល្មមសមនឹងធ្វើការស៊ើបអង្កេតជាផ្លូវការដែរឬទេ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៩.០៣.១៩)