មនុស្សជាង១.០០០នាក់អាចស្លាប់ដោយសារព្យុះនៅប្រទេសម៉ូហ្សំប៊ិក

ម៉ូហ្សំប៊ិក៖ មនុស្សជាងមួយពាន់នាក់ត្រូវបានគេព្រួយបារម្ភថាអាចស្លាប់នៅក្នុងព្យុះស៊ីក្លូនដែលបានបោកបក់លើប្រទេសម៉ូហ្សំប៊ិចកាលពីសប្តាហ៍មុនខណៈនៅក្នុងប្រទេសជិតខាងហ្សីមបាវ៉េមានមនុស្សជាច្រើនបានស្លាប់និងជាង ២០០ នាក់ទៀតបានបាត់ខ្លួន ។

ទីក្រុងបេរ៉ា (Beira) ស្ថិតនៅភាគកណ្តាលប្រទេសម៉ូហ្សំប៊ិចបានទទួលរងនូវអំនាចពេញទំហឹងរបស់ព្យុះឈ្មោះ អ៊ីដាយ​
( Idai ) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងម​ក មុនពេលខ្យល់ព្យុះបក់បោកទៅលើប្រទេសជិតខាងហ្សីមបាវ៉េដោយបានធ្វើឲ្យមាន​ ទឹកជំនន់​ព្រមទាំងខូចខាតផ្លូវថ្នល់និងផ្ទះសម្បែងជាច្រើន។

៩០ ភាគរយនៃទីក្រុងដែលមានមនុស្សប្រមាណ ៥៣០.០០០ នាក់រស់នៅនិងតំបន់ជុំវិញនោះត្រូវបានបំផ្លាញទាំងស្រុង។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៩.០៣.១៩)