សម្តេចតេជោ ហ៊ុន សែនទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើកនៃព្រះរាជាណាចក្រថៃ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​៖

សាកលវិទ្យាល័យគ្រើក (Krirk Universi ty) ដែលជាសាកលវិទ្យាល័យដ៏ល្បីនៅប្រទេសថៃ បានមកប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ ទំនងនយោបាយជូនសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ថ្នាក់ដឹកនាំសាកលវិទ្យាល័យគ្រើក អញ្ជើញប្រគល់សញ្ញាបត្រនេះដោយផ្ទាល់ជូនសម្តេចតេ ជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩នេះ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះផងដែរ។


សាកលវិទ្យាល័យគ្រើក គឺជាសាកលវិទ្យាល័យដ៏ល្បាញល្បីមួយនៅក្នុងប្រទេសថៃមានអាយុកា ល ៦៧ឆ្នាំហើយ។ ឯកឧត្តមបណ្ឌិតសាស្រ្តាចារ្យ កាស៊ែ ឆាណាវង្ស(Krasae Chanawongse) ប្រធានសកលវិទ្យាល័យគ្រើក និងជាប្រអានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ ដឹកនាំពិភពលោកទី១ ដែលបានទទួលសញ្ញា បត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបា យពីសាកលវិទ្យាល័យគ្រើក។


ឯកឧត្តម កាស៊ែ ឆាណាវង្ស បានលើកឡើងថា  ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនា ក់ទំនងនយោបាយជូនសម្តេចតេជោ ហ៊ុន សែន ជារឿងស័ក្តិសមបំផុត ដោយសារតែសម្តេចតេ ជោ បានប្រើប្រាស់សិល្បៈ និងវិទ្យាសាស្ត្រផ្នែកទំនាក់ទំនងនយោបាយក្នុងការគ្រប់គ្រងប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងបានដឹកនាំប្រជាជាតិឆ្ពោះទៅដល់វិបុលភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក។


សូមបញ្ជាក់ថា ផ្តើមចេញពីស្នាដៃនៃការដឹកនាំក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខស ន្តិភាព ក៏ដូចជាអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យរីក ចម្រើន រួមនឹងការចូលរួមចំណែកកសាងទំនាក់ ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងនោះ សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជា ច្រើនពីសាកលវិទ្យាល័យនៅតាមបណ្តាប្រទេសនានា ។