បន្តិចទៀតនេះ App ក្រសួង​ព័ត៌មាន រួមទាំង Channel YouTube និង pagefacebook នឹងធ្វើ​ការផ្សាយ​ផ្ទាល់​(Live)​កម្មវិធី​សម្តេច​តេ​ជោ ហ៊ុន សែន ទទួលសញ្ញាបត្រ​កិត្តិយស នៅ​វិមាន​សន្តិភាព​

(ភ្នំពេញ)៖ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ សាកលវិទ្យាល័យ​គ្រើ​ក (Krirk University) នឹង​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​គ្រើ​ក នឹង​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​នេះ​ដោយផ្ទាល់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះ​ផងដែរ​។​