ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឲ្យលោក អាត់ ធន់ បញ្ឈប់ការដឹកនាំកម្មករទាមទារប្រាក់អតីតភាព

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ បញ្ឈប់ការដឹកនាំកម្មករចំនួន១០០នាក់ ដើម្បីទាមទារប្រាក់អតីតភាព ខណៈកម្ពុជា បាន អនុវត្ត ទៅ តាមច្បាប់ការងារ ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាប ត្រជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ព្រឹកថ្ងៃទី១៨ ខែមីនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានបញ្ជាក់ថា ការទាមទារប្រាក់បំណាច់ការងារនេះ គឺផ្ទុយពីច្បាប់ស្តីពីការងារ ដែលកំណត់ ឲ្យបើក ប្រាក់អតីតភាពការងារ របស់កម្មកររយៈពេល៦ខែម្តង។ សម្តេចតេជោ ហ៊ុន សែន បន្តថា បើដោះស្រាយឲ្យកម្មករ កម្មការិនីជាង១០០នាក់នោះ វានឹងធ្វើឲ្យជួបវិបត្តិដល់ថៅកែរោងចក្រ និងការបាក់ទឹកចិត្តដល់កម្មករ និយោគជិក ដទៃ ទៀត។

សម្លេង ៖ «ខ្ញុំសូមអំពាវនាវចំពោះលោក អាត់ ធន់ សូមឲ្យសមាជិកសមាជិការបស់ខ្លួនបន្ត។ នេះតាមដឹងថា ជាសហជីព ជាសមាជិករបស់លោក អាត់ ធន់ ខ្ញុំសូមស្នើឲ្យមានការយោគយល់ពីបញ្ហានេះហើយ បន្តទទួលយក ទៅតាមច្បាប់ ដែល បានកំណត់។ យើងកំពុងទាមទារខុសច្បាប់ គឺមិនអាចដោះស្រាយជូនបានទេ ព្រោះប្រសិន បើជាដោះស្រាយបាន គេដោះស្រាយហើយ គេមិនចាំបាច់ឲ្យយើងធ្វើបាតុកម្មទេ ប៉ុន្តែដោយសារតែរឿងយើង គិតគូរសព្វគ្រប់ហើយ ថាបើសិនជាយើងចេញម៉ាព្រឹចវាប្រមាណជិត២ពាន់លានដុល្លារអាមេរិក ប្រាក់យើងវាមិនបានទៅណាទេ។

មុននេះអត់ទាំងមានការទូទាត់ផងថៅកែរោងចក្ររត់ចោល រាជរដ្ឋាភិបាលត្រូវបង់ខាតអស់២២លានដុល្លារ ដើម្បីយកអាប្រាក់ហ្នឹងទៅបើកឱ្យកម្មករ។ ក្រោយមកយើងឃើញថា ហានិភ័យបើសិនជាយើងទុកបណ្តោយរឿងនេះតទៅទៀត។

រាជរដ្ឋាភិបាល គឺជាជនរងគ្រោះ ក្នុងការផ្តល់ប្រាក់សម្រាប់ទូទាត់ជំនួសកម្មករឲ្យទៅកម្មករ ជំនួសឲ្យថៅកែដែលរត់ចោល។ ចឹងបានយើងធ្វើវិសោធនកម្មច្បាប់ឲ្យធ្វើការទូទាត់៦ខែម្តង ប៉ុន្តែក្មួយៗមួយចំនួន បានឈានទៅហួសទាមឲ្យទូរទាត់ផ្តាច់ខុសពីច្បាប់តែម្ដង។ ចឹងទេសូមក្មួយៗមេត្តាយោគយល់ ដកថយចេញពីមេសហជីពដែលញុះញង់ឲ្យធ្វើ។ បើសិនជាមេសហជីពញុះញង់ឲ្យធ្វើរឿងនេះគ្រប់ទីកន្លែងគេបាន កាលពីមុនកន្លែងហ្នឹងដូចជាប្រមាណរោងចក្រមួយហ្នឹងប្រមាណរយនាក់ ប្រមាណ២០០០នាក់ ឥឡូវនៅសល់តែ១០០នាក់ទេប្រមាណទៀត គេចូលធ្វើការងារអស់ទៅវិញហើយ។ គេព្រមទទួលនូវការពន្យល់ហើយ ប៉ុន្តែនៅសល់១០០នាក់នៅមុខហ្នឹងទៅហើយ។ បើទោះបីជាពូទៅជួប ក៏ពូមិនអាចដោះស្រាយបានខុសច្បាប់ដែរ ហើយបើដោះស្រាយរបៀបនោះ វាត្រូវដោះស្រាយកម្មករទូទាំងប្រទេស។ ចឹងពួកថៅកែ ត្រូវចេញអស់ថវិកាម្តងសរុបទៅប្រមាណជា២ពាន់លានដុល្លា ដោះស្រាយរួចហើយដើរចេញតែម្ដង។ ចឹងយើងអត់ការងារម៉ាប្រទេសទៅអីយ៉ាងម៉េច។ ចឹងសូមក្មួយៗ សូមអង្វរកក្មួយៗ ឲ្យមេត្តាយោគយល់អំពីបញ្ហានេះ ប្រាក់ក្មួយៗមិនបាត់បង់ទៅណាទេ ប៉ុន្តែយើងត្រូវធ្វើតាមច្បាប់ ដោយសារតែការអ្វីដែលពូទៅជួបកម្មករ កម្មការិនី មានការយោគយល់គ្នាល្អណាស់ៗ ប៉ុន្តែអ្នកមិនព្រមយល់ហ្នឹង គឺជារឿងមួយដែលពូសូមអង្វរក។ ជួនកាលអាចលុះទៅដោយការញុះញង់របស់អ្នកដទៃ ដែលធ្វើឲ្យយើងទាមទារខុសច្បាប់ ហើយឥឡូវគេកំពុងធ្វើការងារនៅតាមរោងចក្រ យើងកន្លែងមកធ្វើបាតុកម្មដល់មិនបើកលុយឲ្យ ចាប់ផ្តើមធ្វើបាតុកម្មទៀត។ ចឹងដើរធ្វើបាតុកម្មគ្រាន់តែដើរធ្វើបាតុកម្មបានលុយដែរ អាហ្នឹងមិនចាំបាច់ធ្វើអីទេនាំគ្នាដើរធ្វើបាតុកម្មបានលុយៗចឹងវាទៅមិនរួច។ សង្ឃឹមថាក្មួយៗ ជាកម្មករ កម្មការិនី មេត្តាយោគយល់មុននេះមានរោងចក្រប៉ុន្មាន ប៉ុន្តែដោយឡែកតែរោងចក្រ និងមានដល់ទៅ២ពាន់នាក់ ហើយរោងចក្រហ្នឹង គឺជារោងចក្រដែលបើកប្រាក់ទៀងទាត់ទៅទៀត បើគេពិនិត្យមើលអំពីប្រវត្តិរោងចក្រនេះ បើកប្រាក់កាក់ទៀតទាត់ ប៉ុន្តែស្រាប់តែរោងចក្រនេះ ក៏ត្រូវបង្កើតនូវការទាមទារ ហើយធ្វើការទូទាត់ប្រាក់អតីតភាពតែម្តង។ បញ្ជាក់ក្នុងពេលដែលច្បាប់យើងបានកំណត់៦ខែម្តងៗ ឥឡូវធ្មេចបើកៗដល់៦ខែ ត្រូវដល់ពេលទូទាត់ ធ្មេចបើកៗ៦ខែដល់ពេលទូទាត់ ចឹងទេសូមមេត្តា។ សង្ឃឹមថាក្មួយៗ មានការយោគយល់អំពីបញ្ហានេះ»៕