ប្រមុខរាជារដ្ឋាភិបាល ជំរុញក្រសួងយុត្តិធម៌ពន្លឿនការងាររៀបចំមេធាវីសម្រាប់ការពារក្តីជូនស្រ្តីក្រីក្រ

វិទ្យុជាតិកម្ពុជា​៖

ប្រមុខរាជារដ្ឋាភិបាល ជំរុញក្រសួងយុត្តិធម៌ពន្លឿនការងាររៀបចំមេធាវីសម្រាប់ការពារក្តីជូនស្រ្តីក្រីក្រឲ្យបានលឿន ដើម្បីជួយសម្រាលការលំបាករបស់ស្រី្ត ដែលជួបបញ្ហាវិវាទផ្សេងៗ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការបង្កើតនូវក្រុមមេធាវីសម្រាប់ការពារក្តីឲ្យស្រ្តីក្រីក្រនេះ នឹងជួយសម្រួលការលំបាករបស់ស្រ្តី ដែលបច្ចុប្បនមានស្រី្តខ្លះកំពុងជាប់នៅមន្ទីរឃុំឃាំង និងមួយចំនួនទៀត កើតមាននូវសំណុំរឿងក្តីដែលកំពុងស្វែងរកមេធាវីដោះស្រាយ។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី១៨ ខែ មីនានេះ សម្តេចតេជោ បានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្តកិច្ចការងារនេះតទៅទៀត ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនដល់ការបង្កើតក្រុមមេធាវីសម្រាប់ការពារក្តីជូនស្រ្តីក្រីក្រ។
«ដោយសារគេដឹងថា ខ្ញុំព្រះករណា ខ្ញុំបង្កើតនៅក្រុមមេធាវីការពារក្តីឲ្យស្រ្តីក្រីក្រ។ ចឹងទេទន្ទឹមនឹងថវិកាដែលមានរួចមកហើយ ថ្ងៃនេះខ្ញុំព្រះករណា ខ្ញុំទទួលបាន៤ពាន់លានរៀល ស្មើនឹង១លានដុល្លារ ដើម្បីរៀបចំឲ្យមេធាវីខ្ញុំ។ ព្រះករណាខ្ញុំដំណើរការទៅឲ្យបានលឿនក្នុងការការពារក្តីឲ្យស្រ្តី មើលទៅមន្ទីរឃុំឃាំងដល់មើលទៅឥឡូវនឹងឃើញច្បាស់ហើយចេញមកហើយបានសេចក្តីថាអ្នកជាប់ឃុំពិតប្រាកដជាទណ្ឌិត ហើយទណ្ឌិតពិតប្រាកដមានតែ១ភាគ៣ ពិរុទ្ឋជនមាន២ភាគ ៣ ពិរុទ្ឋជន មានន័យថា មិនទាន់កាត់ទោស។ ចឹងបញ្ហានេះ តុលាការគ្រប់ជាន់ថ្នាក់ រដ្ឋមន្ត្រីយុត្តិធម៌ ត្រូវធ្វើការងារហ្នឹង ហើយលឿន។ បើមិនចឹងទេ ចាប់គេយកទៅឃុំខុស។ កាលប្រមាណឆ្នាំណា នៅចាំ ចំណោទចោទឡើងថា ខ្វះសវនាការ។ ចឹងកាលហ្នឹង ខ្ញុំបានឲ្យជួលជួលកន្លែងនានា ឲ្យធ្វើជាកន្លែង សវនាការ កុំឲ្យនិយាយពីរឿងខ្វះសវនាការ ឥឡូវ និយាយពីខ្វះមេធាវី ឥឡូវខ្ញុំរុញមេធាវីទៀត ហើយមេធាវីដែលខ្ញុំរុញ មានមេធាវី ១ អោយលុយទៅតាម គណៈមេធាវី មួយទៀតទៅកាន់ក្រសួងកិច្ចការនារី។ ឥឡូវខ្ញុំបង្កើត មេធាវីរបស់ខ្លួនខ្ញុំផ្ទាល់ ដើម្បីបញ្ជូនមកខេត្តពីរនាក់ ហើយបានត្រូវការច្រើនជាងហ្នឹង ក៏ត្រូវទៅ ព្រោះប្រាក់ថ្ងៃនេះ នឹងចូលទៅដល់កុង ឡើងទៅដល់ជាង៦ពាន់លាន គឺស្មើនឹង១លានដុល្លារកន្លះជាង ចឹងវាអត់មានហើយ ហើយមេធាវីទាំងនោះគេមិនយក កម្រៃទេ ប៉ុន្តែនេះជាមធ្យោបាយដែលយើងហើយគេធ្វើការ។ ចឹងចំណុចនេះយើងត្រូវឃើញ។ ចឹងបានថា ចុះមន្ទីរឃុំឃាំងអីក៏ណែនម្លេះ បើទៅមើលស្រាប់ហើយ ឆ្នាំមុនគេទៅតាមគណៈកម្មការសិទ្ធិមនុស្ស របស់កែវរ៉េមី ទៅជាមួយនឹងក្រសួងកិច្ចការនារី នឹងទៅជាមួយនឹងមេធាវី ទៅដល់បានឃើញ ចំណុចដែលមិនទាន់កាត់ក្ដី គឺវារឿងច្រើនពេក ប៉ុន្តែឥឡូវខ្ញុំអត់អាទិភាពជាមួយនឹងស្ត្រីក្រីក្រ។ ចឹងបានខ្ញុំស្នើឲ្យមេធាវីរបស់ខ្ញុំថា អ្វីដែលយើងអាចធ្វើទៅបាន អាចធានាឲ្យបាននៅក្រៅឃុំ ធានាឲ្យនៅក្រៅឃុំ សិន រួចហើយ បន្តក្តីក្តាន់បន្តតទៅទៀត។ មានពេលខ្លះពរកូនឲ្យខ្លំនៅពន្ឋនាគារ ប៉ុន្តែពេលខ្លះ មានផ្ទៃពោះនៅក្នុងពន្ធនាគារ ប៉ុន្តែយើងមិនលើកលែងជាមួយបញ្ហាពាក់ព័ន្ធជាមួយហ្នឹងអ្នកខ្លះចូលរួមក្នុងការធ្វើរឿងឃាតកម្ម ដូចជាមានស្ត្រីខ្លះជាប់គុក១២០ឆ្នាំ ព្រោះទោសច្រើនពេកសម្លាប់នៅនេះ សម្លាប់នៅនោះ ដែលចូលរួមសកម្មភាពប្លន់ប្រដាប់អាវុធ ស្អីៗអានិងរឿងមួយផ្សេង។ ចឹងទេបានជាចំណុចនេះសូមអោយបន្តការយកចិត្តទុកដាក់ ទៅលើការខិតខំទាំងអស់ ដើម្បី ម្យ៉ាងកាត់បន្ថយឧក្រិដ្ឋកម្ម ប៉ុន្តែ ម្យ៉ាងរឿងអ្នកខ្លះ រឿងពេលខ្លះ នៅក្នុងមន្ទីរឃុំឃាំង កកកុញ ទៅ ដោយមនុស្ស បើមានអ្នក ដើរចេញ គេហៅថា ទណ្ឌិត គឺជាអ្នកដែលបានកាត់ទោសរួចហើយ ។អាហ្នឹងគឺត្រូវរៀបចំឱ្យនៅម្ខាង រៀបចំបែបបទ អ្នកណាជាប់ទោសប៉ុន្មាន អី ប៉ុន្មាន រួចហើយ តើព្រះរាជពិធីបុណ្យ តាមបុណ្យនីមួយៗ គឺតែស្នើសុំព្រះមហាក្សត្រមិនគួរបន្ថយទោស រឿងលើកលែងទោស ប៉ុន្តែករណីសម្រាប់ពិរុទ្ធជន ការឃុំខ្លួនខុសលើសកំណត់ គឺយើងជាអ្នកខុស យើងត្រូវបង្កើនល្បឿន។ ចឹងខ្ញុំសូមស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្តកិច្ចការងារនេះតទៅទៀត ជាមួយនឹងស្ថាប័នពាក់ព័ន្ធ។ ឥឡូវខ្ញុំនឹងពង្រាយមេធាវីរបស់ខ្ញុំអោយកាន់តែច្រើន ថែមទៀត ដើម្បីឲ្យធ្វើកិច្ចការងារនេះ ហើយសម្ដែងមុខព្រួញជាមួយនឹងស្ត្រី ដែលជួបការលំបាក។ យើងទទួលរឿងក្តីចាស់ ដែលកំពុងតែឃុំខ្លួននោះ គឺត្រូវផ្តល់ដំណឹងមុន ប៉ុន្តែយើងក៏មិនបោះបង់ចោល នូវសំណុំរឿងថ្មីៗដែលកើតមាននោះដែរ»៕