ប្រទេសកូរ៉េខាងត្បូង ស្វែងរកការចូលរួមជាសាធារណៈ នៅក្នុងគម្រោងថវិកាឆ្នាំ២០២០​

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ — ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិយាយនៅថ្ងៃចន្ទថា ខ្លួននឹងទទួលយកនូវសំណើរ​ជាសាធារណៈ សម្រាប់គម្រោងថវិកានាឆ្នាំក្រោយនេះ នៅក្នុងទង្វើមួយ ដើម្បីដោះស្រាយឱ្យកាន់តែប្រសើរឡើង​ជាមួយនឹងការប្រគួតប្រជែងជាសាធារណៈ។

ក្រសួងបានកំណត់ពេលវេលាមួយនាថ្ងៃទី១៥ ខែមេសា ដើម្បីអនុម័តគម្រោងថវិកា ដែលប្រជាពលរដ្ឋគិតថា រដ្ឋាភិបាលត្រូវតែ​បង្ហា​ញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃ​ជីវភាព​រស់នៅ។

កាលពីឆ្នាំកន្លងទៅ ប្រទេសកូរ៉េខាងត្បូ​បានអនុម័តនូវសំណើប្រមាណ ១.២០៦​គម្រោង ដែលក្រោយមកត្រូវបាននូវគម្រោងត្រឹម៣៨គម្រោង​ដែលមានតម្លៃប្រមាណ​៩២.៨​ប៊ីលាន​វ៉ុន​(ស្មើនឹង ១.៦លានដុល្លារ    អាមេរិក) សម្រាប់អនុវត្តន៍នៅក្នុងឆ្នាំ២០១៩នេះ។

ក្នុងចំណោមថិកាសរុប ដែលបានស្នើរឡើងដោយមនុស្សសាមញ្ញ ប្រមាណ ៥០ប៊ីលាន​វ៉ុនឬស្មើនឹង ៥៤.៦ភាគរយ​ ត្រូវបានចាត់ទុក​សម្រាប់វិធានការកាត់បន្ថយធូលីពិន័យ បន្ទាប់មក ១៤ប៊ីលានវ៉ុន​ឬស្មើនឹង១១ភាគរយ សម្រាប់គម្រោងដែលទាក់ទងយុវជន​ ខណៈដែលថវិកា​ប្រមាណ​៤.៨ប៊ីលានវ៉ុន​ឬស្មើនឹង៥.១ភាគរយ​ ត្រូវបានគេកំណត់ដើម្បី​គាំទ្រដល់ជនក្រីក្រ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )