សួនឧស្សាហកម្ម  B & R  ទទួលបានស្នាដៃគួរឱ្យកត់សម្គាល់

AKP ភ្នំពេញ ថ្ងៃទី១៨  ខែមីនា ឆ្នាំ២០១៩ — សេចក្តីរាយការណ៍មួយបាននិយាយថា ការកសាងឧស្សាហកម្ម នៅបរទេសបានបង្កើតនូវកម្លាំង  ចលករយ៉ាងខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ នៅក្រោមការផ្តួចផ្តើមគំនិងខ្សែក្រវ៉ាត់ និងផ្លូវ ។

តាមសេចក្តីរាយការណ៍មួយធ្វើឡើង ដោយសេវាព័ត៌មានសេដ្ឋកិច្ចចិនឱ្យដឹងថា សហគ្រាសចិន បានចូលរួម នៅក្នុងការកសាងតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុង បណ្តាប្រទេសនានា តាមបណ្តាយខ្សែក្រវ៉ាត់ និងផ្លូវ (  B&R ) ។

សេចក្តីរាយការណ៍បានចង្អុលបង្ហាញថា សួនឧស្សាហកម្មចិន -បេឡារ៉ូស ចិន-ម៉ាឡេស៊ី « Two Double- Par » នឹងតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម  Suez ចិន-អេហ្ស៊ីប ជាគំរូនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសហប្រតិបត្តិការ រវាងចិននិងបណ្តាប្រទេស B&R ដទៃទៀត ។

សហគ្រាសចិនបានធ្វើវិនិយោគ ១៥,៦៤ ពាន់លានដុល្លារ នៅក្នុងផ្នែកមិនមែនហិរញ្ញវត្ថុ ក្នុងបណ្តាប្រទេស B&R ក្នុងឆ្នាំ ២០១៨ កើនឡើង ៨,៩ភាគរយ លើសពីឆ្នាំមុន ដែលមាន១៣ភាគរយ នៃការធ្វើ          វិនិយោគដោយផ្ទាល់មិនមែនហិរញ្ញវត្ថុសរុបនៃឆ្នាំនេះ ។

សេចក្តីរាយការណ៍បាននិយាយថា ការស្ថាបនាសួនឧស្សាហកម្មនៅបរទេស ត្រូវបានគេតម្រង់ទៅ រកទីផ្សារ ព្រមទាំងតម្រូវទៅតាមសេចក្តីត្រូវការការអភិវឌ្ឍ និងការទាមទារទីផ្សារ ។

សេចក្តីរាយការណ៍បាននិយាយបន្ថែមថា ចិនបានកសាងតំបន់កិច្ចសហប្រតិបត្តិការកសិកម្ម នៅប្រទេសក្នុងអាស៊ីកណ្តាល, អាស៊ីខាងត្បូង និងអាហ្វ្រិក ដើម្បីជួយដល់ពួកកសិករក្នុងស្រុក ជាមួយនឹងសកម្មភាពផលិតកម្មរបស់ពួកគេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)