រដ្ឋាភិបាលបើកផ្លូវសម្រាប់ការនាំចេញចំណីត្រី​ទៅកាន់ប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ — ក្រសួងកសិកម្មរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចុះ​កិច្ចព្រមព្រៀងមួយជាមួយសមភាគីចិនរបស់ខ្លួន ដើម្បីបើកផ្លូវសម្រាប់ការនាំចេញ នូវចំណីត្រី​ដែលផលិតនៅក្នុងស្រុក​ទៅកាន់ប្រទេសសេដ្ឋកិច្ចដ៏ធំមួយនៅអាស៊ី។

ក្រសួងកសិកម្ម​ ចំណីអាហារ និងកិច្ចការជនបទបាននិយាយថា ខ្លួនបានព្រមព្រៀង​គ្នាជាមួយ​  អគ្គនាយកដ្ឋានរដ្ឋបាលគយ នៃសាធារណៈរដ្ឋប្រជាមានិត្យចិន ដើម្បីអនុញ្ញាត​ក្នុងការ​ដឹកជញ្ជួនចំណីត្រីរបស់ប្រទេសកូរ៉េខាងត្បូង។

សេចក្តីប្រកាសនេះបានធ្វើឡើងនៅក្នុងរយៈពេល៦ឆ្នាំ បន្ទាប់ពីភាគីទាំងពីរបាន​ចាប់ផ្តើម​​ធ្វើកិច្ចចរចាដែលមានជាទាក់ទង ដោយរួមមាន ទាំងលក្ខខណ្ឌ​នៃការធានា និង​អនាម័យ ដោយចាប់ផ្តើមកាលពីខែ​មករា ឆ្នាំ​២០១៣។

ក្រសួងបាននិយាយថា កិច្ចព្រមព្រៀងនេះ បានគ្រោងនឹងបង្កើនល្បឿន​ក្នុងការដឹក​ជញ្ជូន​ចំណីសត្វរបស់ប្រទេសកូរ៉េខាងជើងទៅកាន់បរទេស ដែលត្រូវបាននឹងកំពុងកើនឡើង​គួរឱ្យ​កត់សម្គាល់​នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។

ក្រសួងបន្ថែមទៀតថា ប្រទេសកូរ៉េខាងត្បូង បានគ្រោងនឹងពង្រីកចំណង់ទាក់ទងឱ្យកាន់​តែ​ស៊ីជម្រៅបន្ថែមទៀត​ជាមួយប្រទេសចិន និងបណ្តាប្រទេសដទៃទៀតនៅអាស៊ីភាគ​អាគ្នេយ៍ ដើម្បីធ្វើពិពិធកម្មផល ប័ត្រនាំចេញរបស់ខ្លួន​នៅក្នុងផ្នែកនេះ៕

​( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)