នាយករដ្ឋមន្ត្រីបារាំងរៀបចំវិធានការសន្តិសុខថ្មីបន្ទាប់ពីមានភាពវឹកវរនៅទីក្រុងប៉ារីស

បារាំង៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រីបារាំងបាននិយាយថារដ្ឋាភិបាលនឹងបង្ហាញផែនការនៅថ្ងៃចន្ទនេះដើម្បីបង្ក្រាបក្រុមកុប្បកម្មបន្ទាប់ពីមានការផ្ទុះឡើងនៃអំពើហឹង្សាថ្មីដែលទាក់ទងទៅនឹងចលនាប្រឆាំងរបស់ក្រុមអាវកាក់​លឿង។

ក្រុមកុប្បកម្មបានវាយកម្ទេច​និងប្លន់ហាងលក់ទំនិញនិងភោជនីយដ្ឋាននានាព្រមទាំងដុតភ្លើងនៅតាមបណ្តោយមហាវិថីសង់អេលីហ្សេ​ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ នៅពេលមានការប៉ះទង្គិចជាមួយប៉ូលីស ។

​ប្រធានាធិបតី លោកអេម៉ានូអែលម៉ាក្រុងបានផ្អាកដំណើរកម្សាន្ត​នៅចុងសប្តាហ៍នេះនិងបានវិលត្រឡប់មកទីក្រុងប៉ារីសនៅថ្ងៃសៅរ៍​វិញដើម្បីបើកកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីរិះរកវិធានការដោះស្រាយយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយស្ថានការណ៍ ។ប៉ូលីសបានប៉ាន់ប្រមាណថាមានមនុស្សចំនួនជាង ១០,០០០នាក់ចូលរួមក្នុងបាតុកម្មអាវកាក់លឿងកាលពីថ្ងៃសៅរ៍កន្លងមកនេះ ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បារំាងបាននិយាយថាបាតុករ ប្រហែលជាង ១.៥០០ នាក់ប៉ុន្នោះដែលមានបំណងបង្កបញ្ហាធំ ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៨.០៣.១៩)