ប្រអប់ខ្មៅរបស់យន្តហោះអេត្យូពីបង្ហាញភាពស្រដៀងគ្នាទៅនឹងការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនឡាយអិនអែរដែរ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៨.០៣.១៩)

អេត្យូពី៖ ប្រទេសអេត្យូពីបាននិយាយពីថ្ងៃអាទិត្យនេះថាការធ្លាក់យន្តហោះរបស់អេត្យូពី ដែលបានសម្លាប់មនុស្ស ១៥៧ នាក់មានភាពស្រដៀងគ្នាជាមួយនឹងការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនឡាយអិនអែរក្នុងខែតុលាឆ្នាំមុនដែរ
បើយោងតាមការវិភាគដំបូងនៃប្រអប់ខ្មៅដែលបានរកឃើញពីបំណែកយន្តហោះ កាលពីថ្ងៃទី ១០ ខែមីនានេះ។

យន្តហោះទាំងពីរគឺជាប្រភេទយន្តហោះប៊ូអ៊ីង ៧៣៧ ម៉ាក់ហើយបានធ្លាក់បន្ទាប់ពីហោះឡើងបានតែប៉ុន្មាននាទីប៉ុណ្ណោះដោយអ្នកបើកយន្តហោះបានរាយការណ៍អំពីបញ្ហានៃការហោះហើរ ។

កង្វល់អំពីសុវត្ថិភាពរបស់យន្ដហោះបានធ្វើឲ្យអាជ្ញាធរអាកាសចរណ៍នៅទូទាំងពិភពលោកដើម្បីផ្អាកការប្រើប្រាស់ប្រភេទយន្តហោះធុន ប៊ូអ៊ីង ៧៣៧ ម៉ាក់ នេះ ធ្បើឲ្យក្រុមហ៊ុនផលិតយន្តហោះប្រភេទនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ។ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់ឲ្យកាន់តែច្បាស់ថែមទៀត ថាហេតុអ្វីបានជាយន្តហោះបានធ្លាក់ភ្លាមៗបន្ទាប់ពីចេញដំណើរប៉ុន្មាននាទីពីទីក្រុងអាឌីសអាបាបា ​។