សមិទ្ធផលនានា​ក្នុង​ វិទ្យាល័យ​ ហ៊ុនសែន​ ព្រៃទទឹង​ ត្រូវសម្ភោធ​ដាក់ឲ្យប្រេីប្រាស់​ ជាផ្លូវការ​

វិទ្យុជាតិកម្ពុជា៖ដោយ ហ៊ាង ចាន់ថា ខេត្តកំពុងចាម៖

ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោនៅព្រឹក​ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០១៩
បានអញ្ជេីញជាអធិបតីភាព​ ក្នុងពិធីសម្ភោធ​ដាក់ឲ្យប្រេីប្រាស់​ ជាផ្លូវការ​ បណ្ណាល័យ​០១ខ្នង​ ខ្លោងទ្វារ​ ស្រះទឹក​ និងរបងវិទ្យាល័យ​ ហ៊ុន​សែន​ ព្រៃទទឹង​ ដែលស្ថិតក្នុងឃុំជ្រៃវៀន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ។


ឯកឧត្ដម​ កេីត​ រឹទ្ធ​ តំណាង​អតីតសិស្សនៃ​ វិទ្យាល័យ​ ហ៊ុន​ សែន​ព្រៃទទឹង​ បានមានប្រសាសន៍​ថនៅា​ពេល មានបណ្ណាល័យថ្មី​ អគាសិក្សា​ថ្មី​ គឹសិសនសានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ​ ដេីម្បីចូលរួមការអភិវឌ្ឍន៍សង្គមជាតិ​ ហេីយបណ្ណាល័យគឺជាកន្លែង​ និងឃ្លាំងចំណេះដឹង​ អាចសិក្សាស្រាវជ្រាវ​ ពោលគឺអានច្រេីនចេះច្រេីន​ ឬរៀនច្រេីនចេះច្រេីន។

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​លេីកឡេីងថា​ ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ និងមានការអភិវឌ្ឍន៍​ រីកចម្រើន​ ដោយសារវិទ្យាល័យ មានអគាសិក្សាថ្មី​ មានបណ្ណាល័យ​មានសៀវភៅអាន​ ស្រាវជ្រាវ​ បានច្រេីន​​ទៀត​ផង​ ហេីយអាចចាប់ឱកាស​នេះ ដេីម្បីប្រែក្លាយអនាគតរបស់ក្មួយៗ​ ល្អជាមិនខាន។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដមបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានលេីកឡេីងថា​ដោយសារអាជ្ញាធរបានយកទុកដាក់លេីវិស័យអប់រំ​ បង្កឲ្យមានឱកាសស្ថេរភាពល្អក្នុងសិក្សារៀន​ និងរស់នៅរបស់ពលរដ្ឋ​ ក្នុងការចូលរួមកសាងសមិទ្ធិផល​ អគា​ ផ្លូវថ្នល់​ ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ​មានការរីកដុះដាលជាបន្តបន្ទាប់​ តាមមូលដ្ឋាន​ និងត្រូវរួមគ្នា​ថែរក្សាសុខសន្តិភាព​ ស្ថេរភាព​ សេរីភាព​ សុវត្ថិភាព​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី​ ។
ឯកឧត្ដម​បានជំរុញឲ្យសិក្សានុសិស្សខិតខំប្រឹងប្រែងរៀនដេីម្បីក្លាយជាទំពាំងស្នងឬស្សី​ និងក្លាយជាយុវជនគំរូ​ កូនល្អ​ សិស្សល្អ​ ពលរដ្ឋល្អក្នុងសង្គម​ ៕