ប្រធានាធិបតីកូរ៉េផ្តល់ ៧០០លានដុល្លារដល់កម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

ក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មូន ចេអ៊ីន សម្តេចតេជោ បានមានប្រសាស ន៍ថា “សម្រាប់ឆ្នាំ២០១៩ ដល់២០២៣ សាធារណរដ្ឋកូរ៉េ បានបន្តផ្តល់ឥណទានសម្បទាន សរុបចំនួន ៧០០ លានដុល្លារអាមេរិក លើហេដ្ឋារចនាសម្ព័ន្ធ វិស័យធន ធានទឹក និងសុខុមាលភាពសាធារណៈ វិស័យអប់រំនិងបណ្ដុះបណ្ដាលធនធាន មនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទមានជាអាទិ៍ គម្រោងបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលអាកាសចរស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ជាមួយនឹងទំហំ នៃការវិភាគទានដ៏ច្រើន របស់រដ្ឋា ភិបាលនិងប្រជាជន សាធារណ រដ្ឋកូរ៉េ ដែលបានជួយដល់ការស្ដារ និងកសាង និងអភិវឌ្ឍន៍” ។