ថ្នាក់ដឹកនាំ នគរបាលជាតិ ក្រើនរំលឹក ដល់មន្ត្រីនគរបាល ប៉ុស្តិរដ្ឋបាលពង្រឹងកិច្ចការពារសន្កតិសុខជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ានគឹមហឿន ខេត្តស្ទឹងត្រែង៖

ថ្នាក់ដឹកនាំ នគរបាល ជាតិក្រើនរំលឹកឱ្យកំលាំងនគរបាល ប៉ុស្តិរដ្ឋបាល ប្រឹងប្រែង បំពេញ ភារ កិច្ចឲ្យបានខ្ជាប់ខ្ជួន បំរើប្រជាពលរដ្ឋនៅ តាមមូលដ្ឋានក្រោមកិច្ចសហការជាមួយអាជ្ញាធរឃុំ នឹងកំលាំង ប្រជាការពារបង្កើនការពារសន្តិសុខដើម្បី ភូមិឃុំមានសុវត្ថិភាព ខណៈ
បុណ្យ ចូលឆ្នាំប្រពៃ ណី ជាតិ យើងនឹងឈានចូលមកដល់នាពេលខាងមុខនេះ ។


ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨របស់ ស្នងការដ្ឋានន គរ បាល ខេត្តស្ទឹងត្រែង ឯកឧត្តម នាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា៖ កំលាំង នគរបាលប៉ុស្តិ រដ្ឋបា ល ត្រូវយក ចំណេះ ដឹង និងសមត្ថភាពជំនាញ ទៅអនុវត្តន៍ ការ ងារ ទប់ ស្កាត់-បង្ការ-និង បង្ក្រាប បទល្មើសឲ្យមាន ប្រសិទ្ធ ភាព ដើម្បីរក្សា សន្តិ សុខ សុវត្តិ ភាព ស្ថេរភាពជូន ប្រជាពលរដ្ឋ នៅតាមមូល ដ្ឋាន របស់ខ្លួន ។
ឯកឧត្តមឧត្តមសេនីយ៏ បន្តថា៖ ដើម្បីប្រសិទ្ធភាពការងារកំលាំងយើងត្រូវបង្កើនកិច្ចសហការឲ្យបានជិតស្និតជាមួយអាជ្ញាធរឃុំសង្កាត់នឹងកំលាំងប្រជាការពារដើម្បីជាកំលាំងជំនួយក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងរួមគ្នាដោះស្រាយទំនាសឬបណ្តឹងជូនប្រជាពលរដ្ឋប្រកបដោយយុត្តិធ៌មជាពិសេស(ករណីរំលោភបំពានផ្លូវភេទ ដាច់ខាតមិនត្រូវដោះស្រាយក្រៅប្រព័ន្ធតុលាការឡើយ)។
ឯកឧត្តម.ឧត្តមសេនីយ៏ទោម៉ៅតារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានអះ អាងថា៖ កាតព្វកិច្ចនេះ លោក បាន ពន្យល់ណែនាំគ្រប់មន្ត្រី នគរបាលឱ្យយកចិត្តទុកដាក់អនុវត្តន៍ទៅតាមការណែនាំរបស់ ថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ ព្រោះយើងជានគរបាលប្រជាជនត្រូវបំរើប្រជាជនដោយ ឥតរើសអើង និងប្រកបដោយភាព ស្មោះ ត្រង់។
ឯកឧត្តម.ឧត្តម សេនីយ៏ទោបន្ថែមថា៖នៅក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះកំលាំងនគរបាលនឹងបង្កើនការការ ពារ នៅតាម មូលដ្ឋានភូមិឃុំ -គ្រឺះស្ថានសិក្សា-វត្តអារាម-រមណីយដ្ឋាន-នឹងក្លឹបកំសាន្តជាដើម ដើម្បីរក្សា សុវត្ថិ ភាពធ្វើឲ្យ មូលដ្ឋានមានសន្តិសុខល្អប្រជាពលរដ្ឋសប្បាយរីក រាយនៅក្នុងឱកាសបុណ្យ ប្រពៃ ណីជាតិខ្មែរ យើង។

សូមបញ្ជាក់ថា៖ក្នុងសន្និបាត របស់ស្នងការដ្ឋាន នគរបាលខេត្តបានដាក់ទិសដៅ ចំនួន១៧ចំណុច បន្ថែមទៀត ដើម្បីបន្តអនុវត្តការងាររបស់ខ្លួនឱ្យមាន ប្រសិទ្ធភាពនិងទទួលបានជោគជ័យ ឆ្លើយតបទៅតាមគោលនយោ បាយ របស់រាជរដ្ឋាភិបាល៕