បន្តិចទៀតនេះ App ក្រសួង​ព័ត៌មាន រួមទាំង Channel YouTube និង page facebook នឹងធ្វើ​ការផ្សាយ​ផ្ទាល់​(Live)​កម្មវិធី​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ ​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម

(ភ្នំពេញ) ៖ ​ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត​ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៩​នេះ   សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បា​ន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បិទ​សន្និបាត​បូកសរុប​ការងារឆ្នាំចាស់ ឆ្នាំ២០១៨-២០១៩ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩-២០២០ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។