សម្តេចតេជោ សម្ពោធដាក់អោយប្រើប្រាស់ វិទ្យាល័យហ៊ុនសែន ចាំយាម ស្រុកដងទង់ ខេត្តកោះកុង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

បន្ទាប់ពីបានបញ្ចប់ពិធីសំណេះសំណាល ជាមួយកម្មករ កម្មការីនី ជាងមួយម៉ឺននាក់ នៅ ក្នុងតំបន់ សេដ្ឋកិច្ចពិសេស ខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា បានបន្តដំណើរអញ្ជើញសម្ពោ ធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ ខ្នង កំពស់៣ជាន់ ១៨បន្ទប់ អគារទីចាត់ការ ២ខ្នង ៦បន្ទប់ អគារស្នាក់នៅ សំរាប់គ្រូនិងសិស្ស ១ខ្នងកំពស់២ជាន់ស្មើ២០ បន្ទប់ តារាងបាល់ បោះ បាល់ទាត់ បាល់ទះ ដងទង់ជាតិ ដែលជាអំណោយ របស់ សម្តេចតេជោ ហ៊ុនសែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត សំរាប់គ្រូ សិស្ស និងមាតាបិតា អាណាព្យាបាលសិស្ស នៅក្នុងស្រុកមណ្ឌល់សីម៉ា ខេត្តកោះកុង។


នៅក្នុងពិធីសំណេះសំណាល ទៅកាន់គ្រូ និងសិស្សានុសិស្សសម្តេចតេជោ ហ៊ុនសែនបាន បញ្ជាក់ថា ការឧបត្តម្ភសំរាប់វិស័យអប់រំ ពិសេសការផ្តល់ជូនអគារសិក្សានៅវិទ្យាល័យហ៊ុនសែន ចាំយាមនេះ មិនទាន់បញ្ចប់ត្រឹមការកាត់ខ្សែបូរនេះទេ ព្រោះយើងបានឃើញហើយថាស្ថានភាព បច្ចុប្បន្ន ក៏ដូចជាការបម្រុងទុកនៅពេលខាងមុខ នឹងមានចំនួនសិស្សកើនឡើង បន្ថែមទៀត ដែលយើងចាំបាច់ ត្រូវដោះស្រាយបញ្ហាអគារសិក្សានៅទីនេះបន្ថែមទៀត។
ក្នុងបរិបទនេះ សម្តេចតេជោ បានសម្រេចផ្តល់ជូននូវអគារសិក្សាថ្មីបន្ថែម នៅក្នុងបរិវេនវិទ្យា ល័យ ហ៊ុនសែនចាំយាមនេះ នូវអគារ ៣ជាន់ ១៨ បន្ទប់ ចំនួន២អគារបន្ថែមទៀត ជំនួសអោយអគារ ចាស់ ដែលត្រូវវាយចោល ដើម្បីកសាងថ្មី។
បើតាមសម្តេចតេជោ ហ៊ុនសែន យើងត្រូវដាក់ទុនថែម ជិត១លានដុល្លារទៀត សំរាប់កសាងអគារសិក្សា ខាងលើនេះ ដែលជាការវិនិយោគ លើវិស័យអប់រំ នៅខេត្តកោះកុងនេះ ក្នុងគោល បំណង ដើម្បីឲ្យប្រជាពលរដ្ឋ ដែលមកធ្វើការនៅកន្លែងនេះ លែងមានកង្វល់ថាកូនអត់សាលា រៀនទៀតនោះហើយ។
សម្តេចបន្តថា ច្បាស់ណាស់ប្រជាជនតំបន់នេះ និងមានកំណើនកើនឡើង ខណះ រោងចក្រកាន់ នៅតំបន់នេះកាន់តែមានច្រើនហើយមានមនុស្សមកធ្វើការកាន់តែច្រើន។ ដូច្នេះការងារបន្ទាប់ ពីការសាងសង់អគារសិក្សារួចហើយ យើងត្រូវយក ចិត្តទុកដាក់ទាញគ្រូល្អៗ មកបន្ថែមនៅទីនេះ គោ លដៅកុំអោយសិស្សបោះបង់ចោលការសិក្សា ។
នៅក្នុងឱកាសនោះ សម្តេចតេជោ បានឧបត្ថម្ភ សម្រាប់សិស្ស ១០៤៥នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច ១ដើមនិងថវិកា ១ ម៉ឺនរៀលក្នុងម្នាក់។ លោកគ្រូអ្នកគ្រូ ៤៧ នាក់ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ដោយឡែកអ្នកគ្រូមានផ្ទៃពោះ មាន ៣នាក់ ថែមថវិកាក្នុងម្នាក់ ១ លានរៀល សម្រាប់ការឆ្លងទន្លេ និងបានឧបត្ថម្ភសាលាស្រុកមណ្ឌលសីម៉ាផងដែរ៕