សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨និងលើកទិសដៅការងារឆ្នាំ២០១៩របស់ក្រសួងសុខា ភិបាល

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជៀង យ៉ារ៉េត រូបភាពដោយលោក អ៊ូកាណែល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិ បាល។

អង្គសន្និបាតបានដំណើរការរយៈពេល២ថ្ងៃដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួ ងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដា ល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍសរុបចំនួន ៥៧៨រូប។
ឯកឧត្តមសាស្រ្តាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការងារសុខា ភិបាល គឺជាការងារអាទិភាព និងចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមានសុខភាពមិនល្អ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋ កិច្ច និងការអភិវឌ្ឍន៍របស់ជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះ ប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ដើម្បីធ្វើឲ្យវិស័យសុខាភិបាលនេះ វិវឌ្ឍន៍ជាមួយភាពល្អប្រសើរនោះ រាជរដ្ឋាភិបាល បានទម្លាក់ថវិកាជាតិខ្ពស់ជាងគេទៅក្នុងវិស័យសុខាភិ បាលលើការចំណាយចរន្តប្រចាំឆ្នាំរបស់ខ្លួន។
នៅក្នុងរបាយការណ៍សន្និបាតបូកសរុបការ ងារក្រសួងសុខាភិបាល បានបង្ហាញថា ក្រសួងបានសម្រេចនូវសមិទ្ធិផលការងារជាច្រើនក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ ។ របាយកាណ៍បានបញ្ជាក់ថា ក្រសួងបានផ្តល់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ រួមមាន៖ ការពិនិត្យជំងឺក្រៅសរុបជាង ១៣លានករណី កើនលើសឆ្នាំ២០១៧ ជាង ៣សែនករណី សម្រាកព្យាបាលដោយមិនរាប់បញ្ចូលអ្នកជំងឺរបេង មានចំនួនសរុបជិត១លាននាក់ កើនលើសឆ្នាំ២០១៧ ជាង ១សែនករណី ក្នុងនោះមានករណីវះកាត់ធំចំនួនជាង១៣ម៉ឺនករណី វះកាត់បន្ទាន់ជាង៥៤,០០០ករណី និងវះកាត់ដាក់កម្មវិធី ជាង៧៨,០០០ករណី។
អត្រាសម្រាលកូននៅមូលដ្ឋានសុខាភិបាលគឺ ៨៤,០៥% និងអត្រាសម្រាលដោយបុគ្គលិកសុខា ភិបាលមានកម្រិតខ្ពស់ ៨៧,២៩% នៃចំនួនស្ត្រីមានគភ៌រំពឹងទុក។ រីឯអត្រាសម្រាលដោយវិធីវះកាត់ធៀបនឹងចំនួនទារកកើតរស់សរុបគឺ ៦,៧៧%។ វឌ្ឍនភាពនេះនឹងធ្វើឲ្យអត្រាមរណៈមាតា និងទារកថយចុះថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ ខណៈដែលសេវាសម្ភពសង្គ្រោះបន្ទាន់និងថែទាំទារកកំពុងត្រូវបានពង្រីក ដើម្បីជួយសង្គ្រោះជីវិតស្រ្តីមានគភ៌ប្រឈមនឹងគ្រោះ ថ្នាក់នៅពេលសម្រាល និងទារកកើតមិនគ្រប់ ខែ។ ការគ្របដណ្តប់នៃការផ្តល់វ៉ាក់សាំងគ្រប់មុខបង្ការជំងឺសម្រេចបាន៩៥,៦៩% នៃកុមារចំណុច ។ ចំពោះកុមារអាយុក្រោម៥ឆ្នាំដែលបានមកពិនិត្យជំងឺករណីថ្មីមានចំនួនសរុបជាង២លាន៦ សែនករណី ឬជាមធ្យមកុមារម្នាក់បានមកពិនិត្យជំងឺជិត ១ដងកន្លះ ក្នុងមួយឆ្នាំ។
ឯកឧត្តមសាស្រ្តាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ដើម្បីបន្តលើកកម្ពស់ការអនុវត្តយុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និង ផែនការយុទ្ធសាស្រ្តសុខាភិបាល២០១៦- ២០២០ ទិសដៅការងារឆ្នាំ២០១៩ និងឆ្នាំបន្ត ក្នុងវិស័យសុខាភិបាលនឹងផ្តោតជាចម្បងលើ៖
១. បង្កើនលទ្ធភាពឲ្យប្រជាពលរដ្ឋទទួលបាន និងការប្រើប្រាស់សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការព្យាបាលថែទាំ ស្តារនីតិសម្បទា មាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ការយក ចិត្តទុកដាក់ខ្ពស់ដល់ការប្រតិបត្តិគោលនយោ បាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជាពិសេ សប្រជាពលរដ្ឋក្រីក្រ កម្មករ/និយោជិតក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និវត្តន៍ជន ជនចាស់ជរាគ្មានទីពឹង ជនពិការ ក្រុម ប្រឹក្សាឃុំ/សង្កាត់ មន្ត្រីភូមិ កីឡាករ កីឡាការិនី កម្មករត្រីចក្រយាន្ត និងប្រតិបត្តិករដោះមីន ។
២. បង្កើនចំណាយថវិកាជាតិលើការថែទាំសុខ ភាពប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់ប្រសិទ្ធ ភាពនៃការ ប្រើប្រាស់ធនធានដែលមាន ដោយរាប់បញ្ចូលទាំងចំណាយរបស់គ្រួសារលើសុខ ភាព។
៣. ផ្តល់ការបណ្តុះបណ្តាលមូលដ្ឋាន និង ការបណ្តុះបណ្តាលបន្តគ្រប់គ្រាន់ ផ្តោតលើសមត្ថ ភាពជំនាញ និងសីលធម៌វិជ្ជាជីវៈ បែងចែកបុគ្គ លិកដោយសមធម៌ ព្រមទាំងផ្តល់ការលើកទឹក ចិត្តសមស្រប។
៤. ផ្គត់ផ្គង់ឱសថ បរិក្ខារ និងធនធានហេដ្ឋារចនា សម្ព័ន្ធគ្រប់គ្រាន់ រួមមាន អគារ ឧបករណ៍ពេទ្យ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត និងបណ្តាញព័ត៌មានវិទ្យាដល់មូលដ្ឋានសុខាភិបាលសាធារណៈ។
៥. ពង្រឹងការគ្រប់គ្រងព័ត៌មានវិទ្យាសុខាភិបាល និងការប្រើប្រាស់ព័ត៌មាន ដើម្បីពង្រឹងការគ្រប់ គ្រងសេវា និងប្រព័ន្ធអង្កេតតាមដាន និងឆ្លើយ តបជំងឺ ការពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍន ភាព និងលើកកម្ពស់ការសិក្សាស្រាវជ្រាវសុខា ភិបាល។
៦. ពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសសមត្ថ ភាពនិយតកម្ម ដើម្បីពង្រឹងការអនុវត្តច្បាប់និងនីតិក្រមសុខាភិបាល ទាំងផ្នែកសាធារណៈ និងឯកជន និងបង្កើនគណនេយ្យភាពលើសុខភាពនៅមូល៕