កងទ័ពរុស្ស៊ីសាកល្បងគំរូអាវុធទំនើបថ្មីជាង ៣០០ប្រភេទនៅក្នុងប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩​ — កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា កងទ័ពរុស្ស៊ីបានសាកល្បងគំរូអាវុធទំនើបចំនួន ៣១៦ប្រភេទ ក្នុងអំឡុងពេលនៃការចូលរួមរបស់ខ្លួននៅក្នុងជម្លោះស៊ីរី។

រដ្ឋមន្រ្តីរូបនេះបាននិយាយប្រាប់ទៅកាន់សភាជាន់ទាបរបស់សភារុស្ស៊ីថា «យើងបានធ្វើការសាកល្បងអាវុធទំនើបចំនួន ៣១៦ប្រភេទ»។

លោក Shoigu ក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការប្រឆាំងភេរវករនៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ កងយោធាបានធ្វើការវាយប្រហារយ៉ាងហោចណាស់ ១៦៦ដង ជាមួយនឹងគ្រាប់ មីស៊ីលរយៈចម្ងាយឆ្ងាយ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)