សេតវិមាននិយាយថាជំនួបកំពូលរវាងលោកត្រំានិងលោកស៊ីជីងភីងនៅមិនទាន់បានកំណត់នៅឡើយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (១២.០៣.១៩)

អាមេរិក៖ សេតវិមានបាននិយាយនៅថ្ងៃចន្ទនេះថា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោកដូណល់ត្រំានិងប្រធានាធិបតីប្រទេសចិន លោក ស៊ី ជីងភីង នៅមិនទាន់បានកំណត់នៅឡើយនៅពេលដែលមន្រ្តីចរចារ
របស់ប្រទេសទំាងពីរកំពុងប្រឹងប្រែងរកវិធីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទំាងពីរ ។​

លោកត្រំាធ្លាប់បាននិយាយថា គាត់មានសុទិដ្ឋិនិយម ថា គាត់នឹងបានជួបជាមួយលោក ស៊ី
ជីងភីងនៅសហរដ្ឋអាមេរិក ក្នុងខែ​ នេះ ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នា ។
លោកស្រី សារ៉ា សាន់ដឺ អ្នកនំាពាក្យរបស់លោកត្រំា បាននិយាយថា“កាលបរិច្ឆេទនៃជំនួបកំពូលនេះ នៅមិនទាន់បានកំណត់ទេ“ ។

សហរដ្ឋអាមេរិក និងប្រទេសចិនបាននិងកំពុងតែមានជម្លោះពាណិជ្ជកម្មជាមួយគ្នា តំាងពីឆ្នំា ២០១៨ ដោយភាគីម្ខាង ៗបានតម្លើងពន្ធលើទំនិញនំាចូលពីប្រទេសនីមួយ ៗ ដែលមានទឹកប្រាក់រហូតដល់ទៅ ជាង ៣៦០
ពាន់លានដុល្លា ។