សភាប្រទេសវ៉េនេស្វេឡាប្រកាសដាក់ប្រទេសក្នុងស្ថានភាពប្រុងជើងការនៅពេលមានការដាច់ចរន្តអគ្គីសនី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១២.០៣.១៩)

វ៉េនេស្វេឡា៖ សភាដែលកាន់កាប់ដោយគណៈបក្សប្រឆំាងរបស់ប្រទេសវ៉េនេស្វេឡា នៅថ្ងៃចន្ទនេះបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពប្រុងជើងការនៅពេលដែលប្រទេសជាតិត្រូវជួបប្រទះនូវការដាច់ចរន្តអគ្គីសនីអស់រយៈពេល ៥ ថ្ងៃមកហើយនិងធ្វើឲ្យប្រជាពលរដ្ឋរាប់លាននាក់ នំាគ្នាស្វះស្វែងរកទឹក និងស្បៀងអាហារ ។​ ​

កាលពីថ្ងៃចន្ទនេះ តំបន់ជាច្រើននៅទូទំាងប្រទេសវ៉េនេស្វេឡា គ្មានអគ្គីសនីប្រើប្រាស់ក្នុងពេលដែលរដ្ឋធានីរបស់ប្រទេសនេះ ចាប់ផ្តើមមានអគ្គីសនីប្រើប្រាស់ឡើងវិញនៅថ្ងៃចន្ទ​បន្ទាប់ពីដាច់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន​ និងពេលដែលប្រធានាធិបតី លោក​នីកូឡាសម៉ាឌួរ៉ូ បានចោទអាមេរិក ថាជាអ្នកនៅពីក្រោយខ្នងនៃសកម្មភាពវិច្ឆេទកម្មនេះ ។

ការដាច់ចរន្តអគ្គីសនី កាន់តែបង្កើនការមិនសប្បាសយចិត្តក្នុងចំណោមប្រជាពលរដ្ឋដែលកំពុងតែទទួលរង ដោយសារអតិផរណាឡើងខ្ពស់ហួសកម្រិត និងវិបត្តនយោបាយបន្ទាប់ពីមេគណៈបក្សប្រឆំាងបានប្រកាសតំាងខ្លួនជាប្រធាណាធិបតីបណ្តោះអាសន្នរបស់ប្រទេសវ៉េនេស្វេឡា កាលពីខែ មករាកន្លងមកនេះ ។​