ប្រទេសម៉ាឡេស៊ីដោះលែងជនជាតិឥណ្ឌូនេស៊ីដែលជាប់សង្ស័យក្នុងករណីធ្វើឃាតប្អូនប្រុសមេដឹកនំាកូរ៉េខាងជើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១២.០៣.១៩)

ម៉ាឡេស៊ី៖ តុលាការរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទនេះបានសម្រេចដោះលែងស្ត្រីជាជនជាតិឥណ្ឌូនេស៊ីមួយរូប
ដែលជាប់សង្ស័យថាមានពាក់ព័ន្ធនឹងការធ្វើឃាត លោកគីម ជុងណាមជាប្អូនប្រុសមេដឹកនំាកូរ៉េខាងជើងកាលពីឆ្នំា ២០១៧ ។ តុលាការប្រទេសម៉ាឡេស៊ីបានលុបចោលការចោទប្រកាន់ប្រឆំាងនឹងស្រ្តីនោះ នៅក្នុងករណីមួយ ​ដែលគេសង្ស័យថាជាអំពើឃាតកម្មផ្នែកនយោបាយ ។

ស្រ្តីជនជាតិឥណ្ឌូនេស៊ី មានអាយុ ២៦ ឆ្នំា រួមនឹងស្រ្តីជនជាតិវៀតណាមមួយរូបទៀត មានអាយុ ៣០ ឆ្នំា
ត្រូវប្រឈមមុខនឹងការដាក់ទោសប្រហារជីវិត បើសិនជាត្រូវបានរកឃើញថាបានប្រើសារធាតុពុលសម្លាប់លោក គីម ជុងណាម នៅអាកាសយានដ្ឋានគួឡាឡំពួរ កាលពីខែ កុម្ភៈឆ្នំា ២០១៧ ។

មេធាវីបានសុំឲ្យមានការពន្យាពេលកាត់ក្តីលើរូបស្រ្តីជនជាតិវៀតណាមដើម្បីដាក់ការស្នើសុំឲ្យលុបចោលការចោទប្រកាន់លើរូបស្រ្តីវៀតណាមនោះដែរ ។មេធាវីរបស់ស្រ្តីទំាងពីរបាននិយាយថា ​ស្រ្តីទំាងពីរគ្រាន់តែជាកូនអុក ក្នុងអំពើឃាតកម្មដែលរៀបចំដោយភ្នាក់ងាររបស់កូរ៉េខាងជើងប៉ុណ្ណោះ ។​