រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្រកម្មវិធី នាទីជួបជាមួយសិល្បៈចាស់ៗ របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ប៉ុង សុភាវី៖
រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅតែបង្ហាញការគាំទ្រការផលិតកម្មវិធី នាទីជួបជាមួយសិល្បៈចាស់ៗ របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដើម្បីអោយសិល្បះករថ្មីៗជំនាន់ក្រោយ បានក្រេបនៅបទពិសោធន៏ល្អៗ លើកកម្ពស់វិស័យសិល្បៈជាតិអោយកានលតែរីកចំរើន។

នៅក្នុងឱកាស ទទួលជួប ឯកឧត្តម កុយ ស៊ីឌឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធាននាយកដ្ឋាន ផលិតកម្មវិធី នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១១ ខែមីនានៅទីស្តីការក្រសួង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កម្មវិធី នាទីជួបជាមួយសិល្បះចាស់ៗ មកធ្វើការសំភាសន៍ ពីបទពិសោធន៏ការងារសិល្បៈ គឺជាកម្មវិធីដ៏មានសារៈសំខាន់សម្រាប់សង្គមជាតិ ព្រោះពួកគាត់ជាមនុស្ស ដែលមានទេពកោសល្យ និងជំនាញនេះ ដែលត្រូវរួមគ្នាជំរុញ និងលើកតម្កើង អោយកាន់តែរីកចំរើន ក្នុងការងារសិៈ្បះនេះ តទៅមុខទៀត។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានកោតសរសើរ ចំពោះលទ្ធផលការងារ សិល្បៈ ដែល ឯកឧត្តម កុយ ស៊ីឌឿន សម្រេចបានក្នុងពេលកន្លងមក ហើយឯកឧត្តម បានលើកទឹកចិត្ត អោយបន្តសកម្មភាពការងារនេះអោយបានល្អទៅមុខទៀត ជាពិសេស អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវធ្វើយ៉ាងណាផលិតកម្មវិធី ចម្រៀង សម័យ បុរាណ អាយ៉ៃ យីកេ ក៏ដូចជា ចាប៉ីដងវែង ដើម្បីបង្កើនកិច្ចអភិរក្សមរតកសិល្បៈវប្បធម៌ផងនិងបំរើដល់ការស្តាប់កម្សាន្តរបស់ជាពលរដ្ឋកម្ពុជាផង៕