ក្រុមយុវជនរួមគ្នាបង្កើតកម្មវិធី APP Smart go plusដើម្បីជួយដល់សេវាដឹកជញ្ជូនសារធារណៈ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ឹម ភិរក្សនារីរតនៈ ៖


ក្រុមយុវជនរួមគ្នាបង្កើតកម្មវិធី APP Smartgo plus ដើម្បីជួយដល់សេវាដឹកជញ្ជូនសារធារណៈ តាមរយៈសេវាដឹកជញ្ជូនតាមម៉ូតកង់បីឥណ្ឌា ដែលកំពុងពេញនិយមសម្រាប់អ្នកដំណើរ។


ថ្លែងក្នុងពីធីដាក់សម្ពោធកម្មវិធីកង់បីទំនើប APP Smartgo plus លោក ជុំ មករា តំណាងអគ្គនាយកក្រុមហ៊ុន SmartgoPlus បានប្រាប់ឲ្យដឹងថា កម្មវិធី APP Smartgo plus នេះវាមានភាពងាយស្រួលដល់អ្នកបើកបរ និងអ្នកជិះព្រមទាំងបានរួមចំណែកជួយកាត់បន្ថយការចំណាយសម្រាប់អ្នកជិះ និងបានបន្ថែមលើកកម្ពស់ប្រាក់ចំណូលដល់អ្នកបើកបរម៉ូតូកងបីផងដែរ។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋអាចទាញយកកម្មវិធីនេះមកប្រើប្រាស់បាននៅលើទូរស័ព្ទដៃរបស់ខ្លួន ដោយដោនឡូតបានតាមរយៈ App Store និង Play Store បានយ៉ាងងាយស្រួល ។
ឯកឧត្តម ហ៊ូ វាសនា ទីប្រឹក្សាផ្ទាល់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា សេវាដឹកជញ្ជូននេះមានសារៈសំខាន់ណាស់ ស្របពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនលើហេដ្ឋារចនាគ្រប់វិស័យ ជាពិសេសវិស័យដឹកជញ្ជូនមិនអាចខ្វះបានជួយ និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ ។
ឯកឧត្តម បានបន្តថា នេះជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលយុវជនរបស់យើង មានគំនិតនិងបានបញ្ចេញនូវសមត្ថភាពរបស់ខ្លួនក្នុងការបង្កើតនៅកម្មវិធី App Tok tok គឺជាគំនិតបង្កើតថ្មីរបស់កូនខ្មែរយើងថែមទាំងបានជួយកាត់បន្ថយក្នុងការចំណាយរបស់ប្រជាពលរដ្ឋផងដែរ ។
សូមបញ្ចាក់ថា ក្នុងពិធីដាក់សម្ពោធកម្មវិធីកង់បីទំនើប APP Smartgo plusនេះ មានសមាជិកបងប្អូនអ្នករត់តុក តុកប្រមាណ៥០០នាក់ចូលរួមផងដែរ៕