ទីប្រឹក្សាក្រសួងព័ត៌មានជំរុញឲ្យប្រជាពលរដ្ឋនៅតាមជនបទបង្កើនការថែរក្សាសុខភាពពេលនៅរដូវក្តៅ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត
កំពង់ស្ពឺ៖ក្រុមទីប្រឹក្សាក្រសួងព័ត៌មានបានដឹកនាំដោយឯកឩត្តមអេង ស៊ីវ ណ្ណា និង ឯកឧត្តម ម៉ូត ទូល័សបាន ជំរុញឲ្យប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងជំនាញឲ្យបង្កើនថែរក្សារសុខភាពក្នុងរដូវក្តៅនេះ។
នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ូត ទូល័សទីប្រឹក្សាក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្នុងនាមជាអ្នកធ្វើការក្នុងក្រសួព័ត៌មានមានតួនាទីចែករំលែកផ្សព្វផ្សាយព័ត៌មានជាប្រយោជន៍សង្គមដែលក្រសួងពាក់ព័ន្ធបានអនុវត្តន៍ជួនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានដឹងឲ្យបានដឹងកាន់តែទូលំទូលាយ។
ឯកឧត្តម បញ្ជាក់ថាកាលពីថ្មីនេះៗក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលដ្ឋជាពិសេសកុមារ និងមនុស្សចាស់នៅក្នុងរដូវក្តៅនេះ ត្រូវស្លៀកពាក់ខោអាវស្តើងៗ បង្កើនការបរិភោគទឹកអោយបានច្រើន ងួតទឹកឲ្យត្រជាក់ បរិភោគចំណីអាហាឆ្អិនៗ ទុកដាក់ចម្ហូបអាហារឲ្យបានត្រឹមត្រូវកុំអោយរុយរោមដើម្បីការពារកុំអោយកើតជំងឺ រាក ឬអាសន្តរោគ និងជំងឺផ្សេងៗ។
សូមបញ្ជាក់ថា នៅថ្ងៃនោះផងដែរក្រៅពីជួបសំណេះសំណាស និងផ្សព្វផ្សាយព័ត៌មានជាប្រយោជន៍សង្គម ដល់ប្រជាពលរដ្ឋ ឯកឩត្តមអេង ស៊ីវ ណ្ណា និង ឯកឧត្តម ម៉ូត ទូល័សទីប្រឹក្សាក្រសួងព័ត៌មាន ព្រមទាំងក្រុមការងារឯកឧត្តមជា ច័ន្ទបរិបូរណ៍រដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បាននាំយកអង្កររបស់សប្បុរសជនចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងជួបការខ្វះខាតចំនួន២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម៕