អាជ្ញាធរកម្ពុជានឹងកម្ទេចចោលផលិតផលក្លែងក្លាយជាង២០តោន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


អាជ្ញាធរកម្ពុជា នឹងកម្ទេចចោលផលិតផលក្លែងក្លាយជាង២០តោន បន្ទាប់ពីរឹបអូសបានក្នុងពេលធ្វើចរាចរណ៍នៅលើទីផ្សារ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមីនាស្អែកនេះនេះ នឹងធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ទាំងដែលសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្ក្រាបរឹបអូសពីជនល្មើសដែលចរាចរស្តុកទុកផលិត និងចែកចាយនាពេលកន្លងមក។


ពិធីកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ទាំងនេះ ប្រារព្ធធ្វើឡើងនៅលើទីតាំងដីមួយកន្លែង តាមបណ្តោយមហាវិថីសម្តេចតេជោ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ តាមការបង្គាប់របស់តុលាការ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨៕