មេដឹកនាំប្រទេសចិន លោក ស៊ី នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩​ — រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា មេដឹកនាំប្រទេសចិន លោក ស៊ី ជីនពីង កំពុងរៀបចំសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកទៅកាន់ប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ។

លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំមួយនៅខាងក្រៅសមាជជាតិរបស់សភាចិនថា «នៅក្នុងឆ្នាំនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងចូលរួមវេទិកាផ្លូវមួយខ្សែក្រវ៉ាត់មួយនៅទីក្រុងប៉េកាំង»។

កាលពីខែធ្នូ ឆ្នាំមុន លោក ស៊ី បានទទួលយកការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ-ពូទីន ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ឆ្នាំ ២០១៩ នៅក្នុងប្រទេសរុស្ស៊ី ដោយនិយាយថា លោកនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដោយក្តីរីករាយ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)