សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង រកឃើញចាហួយខ្មៅមានសារធាតុគីមី ហាមឃាត់

វិទ្យុជាតិកម្ពុជា៖ដោយ ៖ ហ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖

សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយសមត្ថកិច្ចជំនាញ ចុះពិនិត្យនិងយកបន្លែបង្ការ និងចំណីអាហារមួយចំនួនធ្វើពិសោធន៍និងបានរកឃើញ (ចាហួយខ្មៅ សាធាតុគីមី ហាមឃាត់ ) ហើយអំពាវនាវ ឲ្យប្រជាពលរដ្ឋកុំទិញយកទៅ បរិភាគព្រោះវាអាចបង្កផលប៉ះពាល់ដល់សុខភាព។


ក្នុងសកម្មភាពចុះធ្វើពិសោធន៍ចំណីអាហារនៅផ្សារអូរឬស្សីថ្មីក្រុងខេត្តស្ទឹងត្រែងថ្ងៃទី១១មិនាឆ្នាំ២០១៩នេះលោក គឹមប្រុស ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖ ការធ្វើពិសោធន៍នេះគឺដើម្បីរកឲ្យឃើញនូវហេតុផលច្បាស់លាស់កុំឲ្យដូចពាក្យអាចាមរាមរបស់ប្រជាពលរដ្ឋ និងអ្នកបរិភោគចំណីអាហារមួយចំនួននាំគ្នាលើកឡើ់ងថា បន្លែនេះ បន្លែនោះ ចំណីអាហារ ត្រីសាច់និងផ្លៃឈើផ្សេងៗ មានផ្ទុកសារធាតុគីមី។

លោកបញ្ជាក់ថា៖កន្លងមកមន្ត្រីជំនាញបានផ្សព្វផ្សាយនិងអប់រំឲ្យបងប្អូនអាជីវករយកចិត្តទុកដាក់គ្រប់បែបយ៉ាងពិនិត្យពីកាលបរិច្ឆាទរបស់ទំនិញ-ការវេចខ្ជាប់-និងការថែរក្សាទំនិញ-ការរៀបចំដាក់តាំងលក់ត្រូវមានអនាម័យ ជាប្រចាំក្នុងមួយខែម្តងដើម្បីលើកកំពស់សុខភាពទាំងអស់គ្នាហើយឆ្លងតាមការធ្វើពិសោធន៍នេះយើងរកឃើញ(ចាហួយខ្មៅ)មានសារធាតុគីមីហាមឃាត់(បូរាក់) ដកហូតយកមកបំផ្លាញចោលភ្លាមៗដែរ។
លោកស្រីប៊ីចន្ថា អាជីវករលក់ទំនិញនៅផ្សារអូរឬស្សីក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា៖ចាហួយខ្មៅដែលគាត់នាំចូលយកមកលក់នេះឆ្លងតាមការពិសោធន៍ឃើញថាវាមានសារធាតុហាមឃាតមែនករណីនេះបានធ្វើឱ្យយើងទាំងអស់គ្នាបង្កើនការប្រុងប្រយត្ន័លើកកម្ពស់ថែរក្សាសុខភាពនិងបញ្ឈប់ការនាំយកមកលក់ ។លោកស្រីអះអាងថា៖កន្លងមកអ្នកទិញ មួយចំនួនមិនបានត្រួតពិនិត្យ ក៍មានជួបនូវទំនិញខ្លះហួសកាលកំណត់ប្រើប្រាស់ពិបាកធ្វើការដោះដូរ ខ្លះទៀតកើតមានជម្លោះផងដែរ ។
លោកស្រីស្រ៊ី ស៊ីហេង អាជីវករលក់បន្លែបង្ការនៅផ្សានេះដែរបានសាទរជាមួយសមត្ថកិច្ចនិងសាខាកាំកុងត្រូលព្រោះការមកពិនិត្យនេះយើងរកឃើញដំណោះស្រាយល្អធ្វើឲ្យពួកគាត់យល់ច្បាស់ពីការធ្វើពិសោធន៍មើលនៅសារធាតុគីមីហាមឃាត់ពីព្រោះនៅក្នុងចំណីអាហារទាំងនេះអ្នកលក់ណាមួយដឹងថាទំនិញណាមានសារធាគីមីនោះទេ។លោកស្រីសន្យាថា៖និងជួយផ្តល់នូវព័ត៌មានដែលយើងបានឃើញការធ្វើពិសោធន៍ជាក់ស្តែងនេះឲ្យបងប្អូនប្រជាពលរដ្ឋដឹងហើយត្រូវចេះជ្រើសរើសចំណីអាហារណាបរិភោគទៅមានសុខភាពល្អ។
សូមបញ្ជាក់ថា៖ជារឿយៗមន្ត្រីសាខាកាំកុងក្រុងត្រូលតែងបានយកចំណីអាហាធ្វើពិសោធន៍រកសារធាតុគីមីហើយលើកនេះមន្ត្រីជំនាញរកឃើញសារធាតុគីមីហាមឃាត់(បូរាក់)នៅក្នុង(ចាហួយខ្មៅ)ដែលមានចំនួន២៧គីឡូក្រាមនិងចំណីអាហារផ្សេងៗដែលខូចគុណភាពភាពមួយចំនួនយកទៅបំផ្លាញចោលភ្លាមៗ៕