សសយក ខេត្តមណ្ឌលគីរី នាំយកថវិកាមួយចំនួន ជូនអតីតមេបញ្ជាការផ្នែកសឹករងស្រុកអូររាំង សម្រាកនៅបន្ទាន់សង្គ្រោះបន្ទាន់

មណ្ឌលគិរី៖ ថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអូររាំង ខេត្តមណ្ឌលគិរី លោក ង៉ុយ សុភា អនុប្រធាន ស.ស.យ.ក ខេត្ត និងជាប្រធានក្រុមការងារ ស.ស.យ.ក ថ្នាក់ខេត្តចុះជួយស្រុកអូររាំង និង លោក ណយ ច័ន្ទតារា អនុប្រធាន ស.ស.យ.ក ខេត្ត តំណាង លោក ឈឹម កាន ប្រធាន ស.ស.យ.ក ខេត្ត បាននាំយកថវិកាចំនួន៥០០,០០០៛ និងទឹកដោះគោឆៅ ១យួរ មកសួរសុខទុក្ខលោក បើក ណ្ហុយ អតីតមេបញ្ជាការផ្នែកសឹករងស្រុកអូររាំង មានជំងឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកសែនមនោរម្យខេត្តមណ្ឌលគិរី ៕