សមត្ថកិច្ចខេត្តកំពង់ចាមបង្ក្រាបករណី​ រក្សាទុក ដឹកជញ្ចូន ជួញដូរ និងប្រេីប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០២ករណី

វិទ្យុជាតិកម្ពុជា៖ដោយ ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ កាលពី ថ្ងៃទី០៩​ខែមីនា​ ឆ្នាំ២០១៩ បានបញ្ជាអោយកម្លាំងជំនាញខេត្តសហការជាមួយនគរបាលស្រុកកោះសូទិន​ និងស្រុកបាធាយ​ ចុះបង្ក្រាបករណី​ រក្សាទុក ដឹកជញ្ចូន ជួញដូរ និងប្រេីប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ ស្រី០២នាក់​ នៅស្រុកកោះសូទិន និងស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាការបង្ក្រាបករណី​ រក្សាទុក ដឹកជញ្ចូន ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០២ករណី នេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន១៣នាក់ និងបានដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យថាថ្នាំញៀន ២០៩ កញ្ចប់ (ធំ០៩ កញ្ចប់ និងតូច ២០០កញ្ចប់) ជញ្ជីងអេឡិចត្រូនិច០១គ្រឿង អាវុធខ្លី(ប៊ិចកាំភ្លេីង)០១ដេីម ទូរស័ព្ទ០៩ គ្រឿង ដាវ០១ដេីមនិងម៉ូតូ០៦គ្រឿង។

ជនសង្ស័យទាំង១៣រូបរួមមាន៖

១-ឈ្មោះ កន ស្រីអូន ភេទស្រី អាយុ២៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិផ្សារថ្មី ឃំុពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

២-ឈ្មោះ សេង ប៊ុនហ៊ួរ ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិផ្សារថ្មី ឃំុពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

៣-ឈ្មោះ មិន ដានី ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិផ្សារថ្មី​ ឃំុពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

៤-ឈ្មោះ ជុន ចាន់ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ នៅភូមិផ្សារថ្មី ឃំុពាប្រធ្នោះ ស្រុកកោះសូទិន។

៥-ឈ្មោះ ណុល វ៉ាន់ណេត ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ​ នៅភូមិប៉ាណាម ឃំុពង្រ ស្រុកកោះសូទិន(ជាម្ចាស់កាំភ្លេីងកាំភ្លេីងពិសេស ដូចប៊ិច បាញ់គ្រាប់ពិត សម្លាប់មនុស្សបាន)។

៦-ឈ្មោះ សេង សីុម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិដំណាក់ស្វាយ ឃំុល្វេ ស្រុកកោះសូទិន។

៧-ឈ្មោះ មុត វិសាល​ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រែករំដេងកេីត ឃុំព្រែករំដេង ស្រុកកោះសូទិន(ជាម្ចាស់កាំភ្លេីងពិសេស ដូចប៊ិច បាញគ្រាប់ពិតសម្លាប់មនុស្សបាន)។

៨-ឈ្មោះ ហាក់ ប៉ូលីស​ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពង្រ ឃំុពង្រ ស្រុកកោះសូទិន។

៩-ឈ្មោះ ថូ តុងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃស្វា ឃំុជ្រៃឃ្មុំ ស្រុកសីុធរកណ្តាល ខេត្តព្រៃវែង។

១០-ឈ្មោះ ងន់ ហោហេង ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រៃចង្ក្រាន ឃំុព្រៃចង្ក្រាន ស្រុកសីធរកណ្តាល ខេត្តព្រៃវែង។

១១-ឈ្មោះ ម៉ុង សុខចាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រៃទទឹង ឃំុសួង ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។

១២-ឈ្មោះ ហ៊ាន ស៊ាងហ៊ួរ ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រៃទទឹង ឃំុសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

និង១៣-ឈ្មោះ ឈួន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម៕