សសយក ខេត្តស្វាយរៀង បានធ្វើវេទិការចែករំលែកបទពិសោធន៏របស់ថ្នាក់ដឹកនាំស្ត្រី ដែលជោគជ័យក្នុងការងារ

ស្វាយរៀង៖​ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការ សសយក ខេត្តស្វាយរៀង សហការជាមួយសាកលវិទ្យាល័យស្វាយរៀង បានធ្វើវេទិការចែករំលែកបទពិសោធន៍របស់ស្ត្រីដែលទទួលបានជោគជ័យក្នុងការងារក៏ដូចជាមុខរបរ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៨ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស”។

កម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំធំសាកលវិទ្យាល័យស្វាយរៀង​ ដោយមានការចូលពី ឯកឧត្តម ឌី វិជ្ជា ប្រធាន សសយក ខេត្តស្វាយរៀង តំណាងគណៈអភិបាលខេត្តស្វាយរៀង និងស្ត្រីនៅតាមស្ថាប័នរដ្ឋ អង្គការសមាគម វិស័យឯកជន យុវជន សសយក នៅតាមក្រុងស្រុក និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង សរុបចំនួន៦០០នាក់៕