ឯកឧត្តម​​ ហ៊ុន​ ម៉ាណែត​ញ្ជើញ​ជាអធិបតីភាព​ក្នុងពិធីសម្ភោធអគាសិក្សា​ចំនួន២ខ្នង​ ស្ថិតភូមិព្នៅកេីត​ ឃុំព្រៃចារ​ ស្រុកជេីងព្រៃ​

វិទ្យ្ជាតិកម្ពុជា៖ដោយ ហ៊ាង ចាន់ថា ខេត្តកំពុងចាម៖


នៅព្រឹក​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០១៩​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានអមដំណើរ​ ឯកឧត្តម​​ ហ៊ុន​ ម៉ាណែត​តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជើញ​ជាអធិបតីភាព​ក្នុងពិធីសម្ភោធអគាសិក្សា​ចំនួន២ខ្នង​ ស្ថិតភូមិព្នៅកេីត​ ឃុំព្រៃចារ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​។ 

ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បច្ចប្បន្ន​ស្ថិតិជំរឿនតាមបណ្តាលក្រុងស្រុកទាំង១០ក្នុងខេត្តកំពង់ចាម​ មានការសមស្របតាមពេលវេលាបានមួយចំនួន​ ពោលគឺ​អត្រាភាគរយចំនួនដែលមន្ត្រីសម្ភាសន៍ចុះទទួលបានព័ត៍មានមានលក្ខណ:ទាប​ ដោយមិនអាចសមស្របនឹងពេលវេលសឡេីយ។ ឯកឧត្ដម​អភិបាលខេត្តបានលេីកទឹកចិត្តដល់មន្ត្រីជំរឿនដែលបានចុះសម្ភាសន៍ទាំងអស់ខិតខំទំនាក់ទំនង​ រកពេលពេលណាមួយជួបជាគ្រួសារពលរដ្ឋដែរមិននៅផ្ទះ​ ហេីយអំពាវនាវឲ្យពលរដ្ឋចូលរួមសហការ​ ដេីម្បីដំណេីរជំរឿនឆ្នាំ២០១៩នេះ​ ប្រកបដោយភាពជោគជ័យ។

ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​​ បានថ្លែងថា​ ប្រទេសមានសុខសន្តិភាព​ មានស្ថេរភាព​ មានការអភិវឌ្ឍន៍​ ការរីកចម្រេីន​ បានធ្វេីឲ្យភូមិឃុំសង្កាត់មានអគារសាលារៀន​ស្អាតបាត​ ជាងសម័យមុនទៀត​ នេះជាសំណាងដែលប្រទេសកម្ពុជា​ មានអ្នកដឹកនាំ​ ដោយ​ សម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី​ ដោយមានដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រេីន​ និងការអភិវឌ្ឍន៍​ ។ ដូចបច្ចប្បន្ននេះ​ អគាសិក្សាថ្មីដែលកំពុងបេីកដំណេីរការសម្រាប់សិស្សានុសិស្ស​ ក្នុងភូមិព្នៅកេីត​ ឃុំព្រៃចារ​ មា​នគអគារថ្ម​ មានផាសុខភាពល្អ​ ដោយសារតែចេះសាមគ្គីភាពគ្នា​ កសាងរួមគ្នាជាមោទនភាពរបស់ពលរដ្ឋកម្ពុជា​ ដេីម្បីឲ្យមានភាពសុខស្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ 

ឯកឧត្តម​​ បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នា​គាំទ្រ​ និងចូលរួមថែរក្សាសុខសន្តិភាព​មួយនេះ​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចប្បន្ន​ ដេីម្បីប្រែក្លាយប្រទេសឲ្យកាន់តែមានការរីកចម្រេីន​ និងការអភិវឌ្ឍន៍បន្តទៀត​ ។ ហេីយ​ ឯកឧត្តម​ បានស្នេីឲ្យបងប្អូនប្រជាពលរដ្ឋកុំជឿការញុះញង់​របស់អ្នកដ៍ទៃ​ នាំគ្នាធ្វេីអំពេីច្របូកច្របល់ពេញសង្គម​ ដូចជា​ បាតុកម្ម​ ដុតកង់ឡាន​ ជាដេីម​ គឺយេីងរួមគ្នាបំពេញភារកិច្ចបម្រេី​ និងរក្សានូវសុខសុវត្ថិភាព​ សុខសន្តិភាព​ ដេីម្បីសេចក្តីសុខជនរួមជាតិទាំងអស់គ្នា៕