រដ្ឋមន្ត្រីក្រសួងការពារជាតិក្រើនរំលឹកដល់កងកម្លាំងយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ត្រូវការពារដាច់ខាត នូវសុខសន្តិភាពដើម្បីសង្គមជាតិទាំងមូល

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖


សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានក្រើនរំលឹកនៅចំពោះមុខកងកកម្លាំងប្រដាប់អាវុធនៅខេត្តស្ទឹងត្រែងឱ្យបង្កើនកិច្ចសហការកាន់តែខ្លាំងឡើង នៅកិច្ចការងារការរពារសុខសន្តិភាពជូនជាតិមាតុភូមិ។
ក្នុងឪកាសអញ្ជើញចុះសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការស៊ីវិល នៅក្នុងយោធភូមិភាគទី១ ខេត្តស្ទឹង ថ្ងៃទី៧មិនា២០១៩សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រសាសន៍ថា ៖កងកម្លាំងទាំង៣ និងមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសកម្មថែមទៀត ក្នុងការជួយថែរក្សា សុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រោះនេះជាសុវត្តិភាពសង្គមដែលទាមទារឲ្យមានការចូលរួម ផ្នែកស្មារតីរបស់យើងទាំងអស់គ្នា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្ថែមថា៖ជាងនេះទៀតបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ មានជំនឿចិត្តលើការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជៅហ៊ុនសែនបច្ចុប្បន្នកំពុងបោះជំហានទៅមុខមានភាពរីកចម្រើនធ្វើឱ្យប្រទេសជាតយើងមានកំណើនសេដ្ឋកិច្ច ប្រជាពលរដ្ឋរស់នៅមានជីវភាពធូរធារ។សម្តេចឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ដល់ស្មារតីកងកម្លាំងទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច លើកិច្ចការងារនានា ដែលថ្នាក់លើប្រគល់ជូន ជាពិសេស លើការងារការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន បានយ៉ាងល្អប្រសើរ។


ឯកឧត្ត ឧត្តមសេនីយ៍ឯក ហ៊ួត ឈាង មេបញ្ជាការយោធភូមិភាគទី១ មានប្រសាសន៍ថា៖នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នៅគ្រាបច្ចុប្បន្ននេះ គឺគ្មានអ្វីដែលកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ឯកឧត្ត ឧត្តមសេនីយ៍ឯក បន្ថែមថា៖ អ្វីដែលគួរឲ្យកត់សម្គាល់នោះវិញ គឺស្ថានភាពប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍជឿនលឿន ជាលំដាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សូមបញ្ជាក់ថា៖ក្នុងពិធីជួបសួសុចទុកនេះសម្រេចសេនាពិជ័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងការបពារជាតិ បានឧបត្ថម្ភថវិកាមួយចំនួន ដល់គ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ផងដែរ ៕