ប្រទេសតួគីនឹងចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ នៅក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ អ្នកនាំពាក្យក្រសួងការបរទេសតួកគីបាននិយាយកាលពីថ្ងៃពុធថា ប្រទេសតួកគីកំពុងមានផែនការទៅចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី២ ដែលបម្រុងធ្វើនៅខែ មេសា ក្នុងក្រុងប៉េកាំង ។

ដោយនិយាយយោងទៅរកគម្រោងហេដ្ឋារចនាសម្ព័ន្ធមេ ដែលអនុវត្តន៍ក្នុងប្រទេសតួកគី ដើម្បីបង្កើនការភ្ជាប់គ្នារវាងខាងកើត និងខាងលិចនោះ អ្នកនាំពាក្យលោក ហាមីដ អាក់សយ បានប្រាប់ទីភ្នាក់ ងារព័ត៌មានចិនស៊ីនហួថា ប្រទេសតួកគីគាំទ្រគំនិតដែលយកមកប្រើឡើងវិញផ្លូវសូត្របូរាណ នេះ ។

លោកបាននិយាយបន្ថែមថា យើងគាំទ្រការផ្តួចផ្តើមកំនិតខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិនតាំងពីដំបូងមកថា ជាគំនិតឈ្នះឈ្នះមួយ ។

ស្នើឡើងដោយប្រទេសចិនក្នុងឆ្នាំ ២០១៣ ការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវ នឹងនិយាយយោងទៅរកខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សទី២១ ព្រមទាំងមានបំណងកសាងបណ្តាញពាណិជ្ជកម្មនិងហេដ្ឋារចនាសម្ព័ន្ធមួយ ដែលភ្ជាប់អាស៊ីជាមួយអឺរ៉ុប និងអាហ្វ្រិកតាមរយៈផ្លូវពាណិជ្ជកម្មបូរាណ នៃផ្លូវសូត្រ​ ។

ប្រធានាធិបតីតួកគី លោក រ៉េសេប តាយីប អែរដូហ្គាន ( Recep Tayyip Erdogan ) បានចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកដំបូងដែលធ្វើឡើងក្នុងក្រុងប៉េកាំង កាលពីក្នុងខែឧសភា ឆ្នាំ២០១៧ ។

លោក អាក់សយ បាននិយាយថា ឆ្នាំនេះយើងកំពុងមានផែនការចូលរួមវេទិកានេះ ជាលើកទី២ ។ យើងបានឱ្យតម្លៃកិច្ចសហប្រតិបត្តិការរបស់យើងជាមួយប្រទេសចិន ។ យើងរំពឹងថា វេទិកានេះនឹងផ្តល់ឱ្យយើងនូវឱកាសដើម្បីធ្វើការពិភាក្សាគ្នាពីបញ្ហា ដែលមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងបញ្ចេញនូវលទ្ធផលពិតប្រាកដក្នុងរឿងនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )