មន្ត្រីអាមេរិកគម្រាមដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុបរទេសណាដែលជួយរដ្ឋាភិបាលក្នុងប្រទេសវ៉េណេស្វេឡា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (០៧.០៣.១៩)

អាមេរិក៖ តាមប្រភពពីទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក លោក ហ្សនបល់តុនបាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុបរទេសណាដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រធានាធិបតីប្រទេសវ៉េណេស្វេឡា លោកនីកូឡាស ម៉ាឌួរ៉ូ និងរដ្ឋាភិបាលរបស់គាត់។

ក្នុងពេលផ្តល់សំភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ក្នុងស្រុក ទី​ប្រឹក្សាសន្តិសុខជាតិរបស់អាមេរិករូបនេះ
បានបង្ហើបឲ្យដឹងថា ក្រុងវ៉ាស៊ិនតោន នឹងពិចារណាពីការដាក់ទណ្ឌកម្មថ្មី ព្រមទាំងវិធានការថ្មីថែមទៀត
ដើម្បីដាក់សម្ពាធលើស្ថានភាពហិរញ្ញវត្ថុរបស់លោកម៉ាឌួរ៉ូ ពោលគឺ ធ្វើឲ្យរដ្ឋាភិបាលរបស់គាត់គ្មានប្រាក់
ដើម្បីកាន់តំណែងតទៅទៀត ។

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ មន្ត្រីមួយរូបដែលតំណាងពិសេសរបស់សហរដ្ឋអាមេរិក បាននិយាយថា
អាចនឹងមានលទ្ធភាព ដែលប្រទេសអាមេរិក នឹងដាក់ទណ្ឌកម្មជាលើកទី ពីរ ប្រឆំាងនឹងពលរដ្ឋឬស្ថាប័នបរទេសណាដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់លោកម៉ាឌួរ៉ូ ។ សហរដ្ឋអាមេរិកបាននិងកំពុងតែដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូត ប្រឆំាងនឹងរដ្ឋាភិបាលក្នុងប្រទេសវ៉េណេស្វេឡាដើម្បីជួយដល់មេបក្សប្រឆំាង លោក វ៉ាន វ៉ាយដូ ។