កញ្ចប់ផ្ញើទៅឲ្យសកលវិទ្យាល័យស្តត់ឡិនមួយកន្លែងមានពាក់ព័ន្ធនឹងគ្រាប់បែកដាក់ក្នុងថង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៧.០៣.១៩)

អង់គ្លេស៖ ​កាលពីថ្ងៃពុធនេះ ប៉ូលីសប្រទេសអង់គ្លេសបានបំផ្ទុះចោលនូវកញ្ចប់មួយដែលមានគេផ្ញើទៅឲ្យសកលវិទ្យាល័យស្តត់ឡិនមួយកន្លែងក្នុងទីក្រុងឡុងដោយនិយាយថា កញ្ចប់ដែលកម្ទេចចោលនោះ មានជាប់ពាក់ព័ន្ធទៅនឹងថង់បីដែលមានគេផ្ញើទៅឲ្យទីតំាងដឹកជញ្ជូនដ៏សំខាន់ក្នុងទីក្រុងឡុង កាលពីមួយថ្ងៃមុន ។

ថង់ចំនួនបី ដែលមានច្រកគ្រាប់បែកក្នុងនោះត្រូវបានគេផ្ញើតាមប្រៃសនីយ៍ទៅឲ្យអាកាសយានដ្ឋានហេដស្រូ
ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតនៅទ្វីបអ៊ឺរ៉ុប អាកាសយានដ្ឋានស៊ីដធីនិងស្ថានីយរថភ្លើងវត្តធឺលូ កាលពីថ្ងៃអង្គារនេះ ។

ប៉ូលិសអៀរឡង់បាន​ជួយប៉ូលិសអង់គ្លេសធ្វើការស៊ើបអង្កេតអ្នកដែលបានផ្ញើថង់ទំាងបីនោះដែលផ្ញើចេញពីអៀរឡង់ ។ ប្រទេសអង់គ្លេសកំពុងតែប្រុងប្រយ័ត្នកាន់តែខ្លំាងឡើងបន្ទាប់ពីមានការវាយប្រហារចំនួន ៥ លើកនៅក្នុងទីក្រុងឡុង និងទីក្រុងម៉ាន់ចេស្តឺ កាលពីឆ្នំា ២០១៧ ដែលធ្វើឲ្យមានមនុស្សចំនួន ៣៦ នាក់ស្លាប់ ។​