ជប៉ុនផ្តល់ថវិកាចំនួន ១០០លានយ៉េន ដល់UNDP ដើម្បីជួយជួសជុលលំនៅដ្ឋានប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

វិទ្យុជាតិកម្ពុជា​៖

រដ្ឋាភិបាលលជប៉ុនបានផ្តល់ថវិកាចំនួន ១០០លានយ៉េន (លុយជប៉ុន) ប្រហាក់ប្រហែលជាង ៨០ម៉ឺនដុល្លារ ដល់កម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅដ្ឋានមនុស្សជាតិ ហៅកាត់ថា UNDP សម្រាប់ការសាងសង់ និងជុសជុលលំនៅឋានជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខេត្តត្បូងឃ្មុំ។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអង្គការសហប្រជាជាតិ សម្រាប់លំនៅឋានមនុស្សជាតិ ស្តីពីការសាងសង់ និងជុសជុលលំនៅឋានជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខេត្តត្បូងឃ្មុំ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៩ ។


លោកសុខ វណ្ណា តំណាងកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅដ្ឋានមនុស្សជាតិមានប្រសាសន៍ថា គម្រោងនេះមានសារះសំខាន់ណាស់ ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះទឹកជំនន់កន្លងទៅនេះមានលទ្ធភាពជួសជុលលំនៅដ្ឋានរបស់ខ្លួនឡើងវិញ។