ឯកឧត្តម អគ្គបណ្ឌឹត សភាចារ្យ អូន​ ពន្ធមុនីរត្ន័ អញ្ចើញចុះត្រួតពិនិត្យ ច្រកទ្វាព្រំដែនជ្រៃធំ និងក្អមសំណរ

(កណ្តាល)​ ៖ នារសៀលថ្ងៃពុធ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កពស២៥៦២​ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​ ឯកឧត្តម​ អគ្គបណ្ឌឹត សភាចារ្យ អូនពន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដំណើរដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និង ​​ឧត្តមសេនីយទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានចុះត្រួតពិនិត្យស្ថានភាព​នៅតំបន់ព្រំដែនច្រកទ្វារជ្រៃធំ ស្រុកកោះធំ និង​ចុះត្រួតពិនិត្យច្រកអន្តរជាតិក្អមសំណរស្រុកលើកដែក។

ដំណើរចុះពិនិត្យនុះ​ ក្នុងគោលបំណងពិនិត្យមើលចរន្តចរាចរទំនិញ ដោះដូរគ្នាទៅវិញទៅមករវាងប្រទេស
ទាំង២ កម្ពុជា-វៀតណាម ពិសេសគឺពង្រឹងមន្ត្រីគយនិងរដ្ឋាករប្រចាំច្រកទាំង២នេះ លើការគ្រប់គ្រង អភិបាលកិច្ចល្អ អនុវត្តអោយបានត្រឹមត្រូវតាមច្បាប់ មានគណនេយ្យភាព និងកម្លាភាពក្នុងការប្រមូលពន្ធ បង់ចំណូលចូលថវិកាជាតិ៕