ប្រធាន សសយក ស្រុកមណ្ឌលសីមា ចូលរួមអបអរសាទរទិវាអន្តរជាតិនារី ០៨ មិនា

(កោះកុង) ៖ ថ្ងៃពុធ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កពស២៥៦២​ ត្រូវថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ លោក ក្រូច បូរីសីហា ប្រធាន សហភាពសព័ន្ធយុវជនកម្ពុជា ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានដឹកនាំយុវជនចំនួន ១១នាក់ ស្រី១០នាក់ ចូលរួមអបអសាទរទិវាអន្តរជាតិនារី ០៨ មីនា ខួបលើកទី១០៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស “​ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។