សម្តេចប្រធានរដ្ឋសភា ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨ មីនា

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨ មីនា ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃរដ្ឋសភាទាំងអស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវបានផ្ញើសាលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តមមុិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមអោយព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញានវាងវៃ ព្រះរាជសុខភាពបរិបូរណ៍ ព្រះជន្មានុយឺនយូ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តទូទាំងប្រទេស ជានិរន្តរ៍តរៀងទៅ៕