ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨ មីនា ឯកឧត្តម ខៀវកាញារីទ្ធ ថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ឯកឧត្តម ខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើរសាលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម​មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៩នេះ៕