ទីក្រុងវ៉ាស៊ីងតោនពិចារណាលើការដាក់ទណ្ឌកម្មជាលើកទី២​ ចំពោះវិបត្តិនៅប្រទេសវ៉េណេស៊ុយអេឡា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​  — កាលពីសប្តាហ៍មុននេះ ក្រសួងរតនាគារជាតិអាម៉េរិក បានចេញនូវការដាក់ទណ្ឌកម្ម​នានា ​ដែលជាប់ទាក់ទងនឹងប្រទេសវ៉េណេស៊ុយអេឡានាពេលថ្មីៗ ប្រឆាំងនឹងបុគ្គលចំនួន​៦រូប។ បន្ទាប់ពីការដាក់ទណ្ឌកម្ម​នៃជុំថ្មីមួយនេះ ទីប្រឹក្សារតនាគារជាតិអាម៉េរិក​ លោក Steven Mnuchin បាននិយាយថា អាម៉េរិកអាចនឹងបន្តធ្វើទៅលើគោលដៅនៃអ្នកគាំទ្រ​របស់ប្រធានា​ធិបតី​វ៉េណេស៊ុយអេឡា លោក​ នីកូឡា ម៉ាដូរ៉ូ​ ដោយមានការដាក់ទណ្ឌកម្មនានា។

តំណាងពិសេសអាម៉េរិក​ប្រចាំនៅប្រទេសវ៉េណេស៊ុយអេឡា លោក Elliott Abrams បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថា អាម៉េរិកកំពុងពិចារណា​ពីការដាក់​ទណ្ឌកម្ម​ទៅលើអ្នកដើរតួសម្រាប់ប្រទេសជាលើកទីបី ឱ្យទទួលខុសត្រូវ​ចំពោះវិបត្តិនៅ​ប្រទេស​វ៉េណេស៊ុយអេឡា។

លោក Abrams បាននិយាយកាលពីថ្ងៃអង្គារថា យើងមិនទាន់បានអនុវត្តន៍នៅឡើយទេ ដោយការដាក់ទណ្ឌកម្មជាលើកទី២ នោះ វាច្បាស់ណាស់ថា នឹងត្រូវធ្វើឡើង។ វាអាចត្រូវបាន​គេធ្វើ​ឡើង​ដោយពឹងផ្អែកលើ​ការប្រព្រឹត្តរបស់របបនេះ​នាពេលកន្លងមក។

លោក Abrams បាននិយាយកាលពីពេលមុននេះថា អាម៉េរិកកំពុងធ្វើការស៊ើបអង្កេតជាមួយដៃគូអន្តរជាតិនានា​​ អំពីថាតើត្រូវដាក់សម្ពាធបន្ថែម​ដោយរបៀបណា ទៅលើរដ្ឋាភិបាល​លោក ម៉ាដូរ៉ូ នោះ។

តាមមន្រ្តីជាន់ខ្ពស់មួយរូបបានឱ្យដឹងថា អាម៉េរិក នឹងបន្តចាត់វិធានការសមស្រប​ប្រឆាំង​នឹង​មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡា លោក​ នីកូឡា ម៉ាដូរ៉ូ​ ហើយនឹងដាក់ការរឹត​បន្តឹងនូវទិដ្ឋាការថ្មី​សម្រាប់ពួកមន្រ្តី      វ៉េណេស៊ុយអេឡាប្រមាណជាងដប់នាក់បន្ថែមទៀត៕

( ប្រភព Sputnik:  បកប្រែដោយលោក មាស សំអុល )